ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់! ផ្កាយ៣យោធា ជិះរថយន្តម៉ាស្តារ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-1215 ផឹកស៊ីហៅស្រីទៅដេក មិនបាន ទះ៣កំភ្លៀង រួចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសពាក់ផ្កាយ៣យោធាម្នាក់ រួមនឹងបក្ខពួកប្រុសស្រីជាង១០នាក់ទៀត ចូលផឹកស៊ីនៅភោជនីយដ្ឋានបឹងមាស ហៅស្រីជាអ្នកចម្រៀងទៅដេក មិនព្រម​ ទះ៣កំភ្លៀង រួចរត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះ បានកើតហេតុឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចក្នុងភោជនីយដ្ឋាន បឹងមាស ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

នារីរងគ្រោះមានឈ្មោះ យ-ស-ព អាយុ៣០ឆ្នាំ មុខរបរអ្នកចំរៀង ស្នាក់ព្រែកលៀប ចំណែកជនដៃដល់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះបានគេចខ្លួនបាត់ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបនាងបានឃើញបុរសម្នាក់ រួមនឹងបក្ខពួកប្រុសស្រីជាង១០នាក់ទៀត បានបើករថយន្ត២ទៅ៣គ្រឿង ចូលមកផឹកស៊ីនៅភោជនីយដ្ឋានដែលនាងធ្វើការ ចំណែកបុរសដែលអួតខ្លួនថា ជាមន្ត្រីយោធាពាក់ផ្កាយ៣នោះ បើករថយន្តម៉ាស្តារ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-1215 បាននាំគ្នាចូលមកផឹកស៊ីយ៉ាងសប្បាយ ខណៈមកដល់ម៉ោងកើតហេតុ ស្រាប់តែបុរសដែលបានអួតខ្លួនថា ជាមន្ត្រីរយោធានោះ បានហៅអ្នកចំរៀងចំនួន៤នាក់ រួមទាំងរូបនាងផងដែរ កំពុងច្រៀងនៅលើឆាកឲ្យចុះមករាំកំដរ នៅខាងក្រោម ស្រាប់តែកំពុងតែរាំ ជនដៃដល់នោះ បានមកនិយាយជាមួយរូបនាងថា នៅផឹកស៊ីកំដររូបគេទៅ គេនឹងឲ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាង ក៏មិនបានឆ្លើយឆ្លងវែងឆ្ងាយនោះទេ ស្រាប់តែជនដៃដល់នោះបានមកលួងលោមនាង និងបបួលនាងទៅដេក តែនាងឆ្លើយវិញថា រូបនាងលក់តែសំឡេងទេ មិនលក់ខ្លួនឡើយ។ ដោយលឺសម្តីនាងនិយាយបែបនេះ ធ្វើឲ្យជនដៃដល់ខឹងបានទះកំភ្លៀងទៅលើរូបនាងចំនួន៣កំភ្លៀង បន្ទាប់មកក៍ ប្រញាប់ប្រញាល់បើករថយន្តចេញពីកន្លែងហេតុ តែត្រូវបានរូបនាងថតបានរូបភាពមួយចំនួនផងដែរ។

បន្ទាប់ពីកើតហេតុ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកឃាត់ខ្លួនជនដៃដល់ដែលអួតខ្លួនជាមន្រ្តីយោធាផ្កាយ៣ យកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ជ្រោយពេជ្រ


ចែករំលែក៖