ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដកកាំភ្លើងខ្លីបាញ់២គ្រាប់ គំរាមបុរសម្នាក់ទៀត បណ្ដាលឲ្យរងរបួសដៃខ្លួនឯង ផ្អើល KTV ផាត់ធី

ចែករំលែក៖

ភ្នំពេញ៖ បុរសបីនាក់បើករថយន្តមួយគ្រឿង ចូលទៅផឹកស៊ីក្នុងខារ៉ាអូខេផាត់ធី ស្រវឹងស្រាជោកជាំ ខណៈចេញមកវិញ ស្រាប់តែមានបុរសម្នាក់ទៀតជាភ្ញៀវដែរ បានចូលទៅសួររកកន្លែងផឹកបន្តទៀត ស្មានតែបុគ្គលិកក្នុងខារ៉ាអូខេនោះដែរ បានដើរមកដាល់២ដៃកណ្តាលមុខ ធ្វើឲ្យបុរសរូបនោះខឹងបានច្រានទៅវិញបណ្តាលដួលអុកគូទ ធ្វើឲ្យជនបង្កងើបមកវិញដកកាំខ្លីបាញ់គំរាម២គ្រាប់ តែគ្រាប់ទី២បានត្រូវដៃខ្លួនឯងរងរបួសហូរឈាមពេញដី ធ្វើឲ្យផ្អើលដល់ភ្លៀងចូលទៅផឹលសុី ក៏ដូចជាបុគ្គលិកនៅក្នុងខារ៉ាអូខេរត់ជាន់ជើងគ្នា និងបង្កឲ្យកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចខារ៉ាអូខេផាត់ធី តាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា ក្នុងសង្កាតមកាកាប់១ ខណ្ឌពោធិសែនជ័យ។

យោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿង មកឈប់នៅទីតាំងកើតហេតុខាងលើ ហើយសួរនាំទៅបុគ្គលិកក្នុងខារ៉ាអូខេនោះថា មាននៅសល់កន្លែងផឹកទៀតទេ ខណៈនោះគាប់ជួននឹងជនដៃដល់ និងបក្ខពួក២នាក់នាក់ទៀតចេញពីផឹកសុី បំណងចេញមកក្រៅហើយ ក៏បានជួបនឹងបុរសដែលជាជនរងគ្រោះកំពុងតែសួរនាំ បានដើរមកដាល់២ដៃកណ្តាលមុខ ស្មានតែបុគ្គលិកនៅក្នុងខារ៉ាអូខេនោះ ភ្លាមៗនោះបុរសជាជនរងគ្រោះបានសួរទៅវិញថា ម៉េចបានវាយខ្លុំ ហើយបានច្រានជនដៃដល់វិញ បណ្តាលដួលអុកគូទទៅលើដី បន្ទាប់មកជនដៃដល់ងើបមកវិញ បានដកកាំភ្លើងខ្លីមួយដើម មិនចាំម៉ាក បានបាញ់គំរាម២គ្រាប់ តែគ្រាប់ទី២ ត្រូវដៃខ្លួនឯងរងរបួសហូឈាមជោកដី។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកឃាត់ខ្លួនជនបង្ក និងបក្ខពួក ព្រមទាំងជនរងគ្រោះមកប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ ដើម្បីសាកសួរបន្ត និងចាត់ការទៅតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖