ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងរេចង្កូតបុកដើមឈើរួចឆាបឆេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានរថយន្តមួយគ្រឿងរងការឆាបឆេះជាអគ្គិភ័យ ក្រោយរេ ចង្កូតជ្រុលទៅបុកដើមឈើ តាមចិញ្ចើមផ្លូវជាតិលេខ៤ កាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ ១៤៩-១៥០ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចឲ្យដឹងពីហេតុការណ៍នេះថា រថយន្ត​មួយគ្រឿងនេះម៉ាកហាយឡែនឌ័រ (មិនស្គាល់ឈ្មោះអ្នកបើកបរ) មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដល់ចំណុចកើតហេតុបានរេ ចង្កូតបុកដើមឈើបណ្តាលឲ្យរថយន្តនេះរងការឆាបឆេះជាអគ្គិភ័យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានអន្តរាគមន៍ ប្រើរថយន្តបាញ់ទឹកពន្លត់​ ហើយក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់មនុស្ស​ឡើយ​ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន រីឯរថយន្តនេះរងការខូចខាត​ធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីស្រាវជ្រាវបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖