ព័ត៌មានទាន់ហេតុការណ៍៖

រៀបការបានមួយថ្ងៃ នាងជាប្រពន្ធរត់ចោលប្តីបាត់មិនដឹងទៅទីណា?

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ប្ដីប្រពន្ធមួយគូទើប នឹងរៀបការរួចថ្មីថ្មោងស្រាប់តែបាត់ខ្លួន កូនក្រមុំ ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៧យប់ថៃ្ងអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិស្រែគរថ្មី ឃុំស្រែ គរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

យោងតាមសម្តីបងប្រុសជនរងគ្រោះបានឲ្យដឹងថា ប្អូនប្រុសគាត់ឈ្មោះ អៀម ផានិត បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំឈ្មោះ សុង ស្រីនិត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោកបានបន្តទៀតថា នៅមុនពេល កើតហេតុកូនក្រមុំបានចូលងូតទឹកនៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះ។ មួយសន្ទុះ ក្រោយមកបងប្អូនបានឃើញនាងដើរ ចេញពីបន្ទប់ទឹកសំដៅទៅខាងក្រោយផ្ទះដោយគ្មានការចាប់អារម្មណ៍ថានាងដើរទៅមានការអីនោះទេ ។ ដោយបាតរូប នាងយូរពេក បងប្អូនព្រមទាំងប្តីបាននាំគ្នាតាមរកតែរកមិនឃើញក៏មានការផ្អើលឆោឡោដល់អ្នកភូមិហើយបាននាំគ្នាជួយដើរ រកតែរកមិនឃើញ ។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាពនៃអាយុជីវិតនាងក្រុម គ្រួសារនិងសាច់ញាតិ សូមអំពាវនាវដល់ បងប្អូននិងប្រជាពលរដ្ឋ ព្រមទាំងសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជួយស្វែងរក ។

បើបងប្អូនបានប្រទះឃើញភិនភាគ ដូចនៅក្នុងរូបនេះសូមមេត្តាជួយផ្តល់ព័ត៌មាន មកក្រុមគ្រួសារតាមរយៈលេខទូរស័ព្ទ៖ ០១៧ ៨១៤ ៤៧២ ៕ ហេង នរិន្ទ្រ


ចែករំលែក៖