ខេត្តកណ្តាល៖ ចោរលួចម៉ូតូម្នាក់ ក្នុងចំណោមពីរនាក់ បានត្រូវនគរបាលឃាត់ ខ្លួន ខណៈដែលធ្វើសកម្មភាពលួចយកម៉ូតូហើយ ជិះរត់គេចខ្លួន តែត្រូវបងប្អូនជនរងគ្រោះឃើញជិះម៉ូតូចាប់ បានប្រគល់អោយសមត្ថកិច្វ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១និង០០ នាទី រំលងអធ្រាត ចំណុចភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ឆឺន មាស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ ។
ជនសង្ស័យចំនួន ០២ នាក់ ទី០១ឈ្មោះ ណាត់ បញ្ញា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករស្ទួចផ្ទះ មានទីលំនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) និងទី០២ឈ្មោះ តូ ឈុនលាប ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន)។
សាក្សីបានអោុដឹងថានៅថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ២០និង០០ នាទី ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួន ទៅទុកក្នុងរបងផ្ទះចំហៀងខាងលិចពុំមានចាក់សោរទេ រួចឡើងទៅដេកលើផ្ទះ។ លុះដល់វេលាម៉ោង ៦និង៣០ នាទី ថ្ងៃទី ២៧ ខែកុម្ភះ ២០១៩ ជនរងគ្រោះក្រោកពីដេកចេញមកក្រៅផ្ទះ ស្រាប់តែបាត់ម៉ូតូរបស់ខ្លួនដែលទុកនៅចំហៀងផ្ទះខាងលិចនោះ បន្ទាប់មកជនរងគ្រោះបានដើររកតែរកមិនឃើញ។
លុះដល់វេលាម៉ោង ២និង០០ នាទី ថ្ងៃដដែល ឈ្មោះ ពិសិដ្ឋ ចាន់សី ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានឃើញជនសង្ស័យជិះម៉ូតូជនរងគ្រោះចេញពីភូមិព្រែកដូនហែម ឆ្ពោះទៅទិសខាងត្បូង ឃើញដូចនោះឈ្មោះ ពិសិដ្ឋ ចាន់សី និងឈ្មោះ ផាន់ សុភ័ណ្ឌ បានជិះម៉ូតូដេញតាមរហូតដល់ចំណុចកំដរអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ចាប់ជនសង្ស័យបានរួមជាមួយម៉ូតូ ហើយបានប្រគល់ជូន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិល ដើម្បីបន្តចាត់ការតាមនីតិវិធី។
គួរបញ្ជាក់៖ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ណាត់ បញ្ញា បានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជាមួយឈ្មោះ តូ ឈុនលាប ពេលលួចបានយកទៅលាក់ទុកនៅផ្ទះរបស់ខ្លួន ៕ ឆ ដា