ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុក គោយន្តដឹកទឹកកកពីក្រោយរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងរថយន្តកុងតឺន័រ បើកបុកពីក្រោយគោយន្តដឹកទឹកកក យ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសបែកក្បាលធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិមិនតែប៉ុណ្ណោះអ្នកបើករថយន្តមិនបានឈប់នោះទេបានបើករត់រហូតមកដល់ផែស្ងួតអូ លែរស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀងទើបទុករថយន្តចោលហើយគេច ខ្លួនបាត់ស្រមោលតែម្តង ។

ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៥និង២០នាទីព្រឹក នៅលើផ្លូវជាតិលេខ០១ត្រង់ចំនុចគីឡូម៉ែត្រលេខ១៥២-១៥៣ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ មានឈ្មោះហន សឿន អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទឹកកក មានទីលំនៅភូមិព្រៃគគី ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ បើករថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ានដាយ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ តាកែវ 3D.2952 និងកន្ទុយរ៉ឺម៉កស្លាកលេខ ព្រះសីហនុ 4A0906 ។

តាមប្រភពបន្តថា មុនកើតហេតុ មានបុរសម្នាក់ជាអ្នកលក់ទឹកកក បានជិះគោយន្តដឹកចែកចាយ ឲ្យម៉ូយក្នុងទិសដៅពីលិចទៅកើត ខណៈនោះស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកហីយ៉ានដាយពណ៌សក្រហមពាក់ស្លាកលេខ តាកែវ 3D.2952 និងកន្ទុយរឺម៉កស្លាកលេខ ព្រះសីហនុ 4A0906

ក្នុងទិសដៅស្របគ្នាខ្វះការប្រុងប្រយត្ន័ ស្រាប់តែបុកពីក្រោយយ៉ាងពេញទំហឹងលាន់សូរប្រ៉ាវបង្កការភ្ញាក់ផ្អើលតែម្ដង ។

ប្រភពបន្តថា បន្ទាប់ពីបុកគោយន្តហើយ អ្នកបើករថយន្តបានបើកគេចរហូតមកដល់ផែស្ងួតអូលែរស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀងទើបទុករថយន្តចោលហើយគេច ខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយមកអ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីពេទ្យនិងធ្វើការវាស់វែងអូសយក ។

វត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕ យឹម សុថាន


ចែករំលែក៖