ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បង្ខំចិត្តអនុវត្តន៍អភិក្រមទី៥គឺការ វះកាត់ដោយសម្រេចដកដំណែងអភិបាលរងខេត្តព្រះសីហនុ២រូប

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចដកដំណែងអភិបាលរងខេត្តព្រះសីហនុចំនួន២រូប ក្នុងនោះសម្តេចបានមានប្រសាសន៍លើផេកផ្លូវការសម្តេចមុននេះបន្តិចថា៖ នេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥គឺការ វះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួសនិងខ្សាច់ចេញពីស្បែកជើងទើបអាចដើរទៅមុខទៀតបាន។

ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រី ខឹលខូចទៀតទេព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។

ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយអោយតែបំពានលើផលប្រយោជន៍ប្រជាជន។

សង្ស័យថា៖ ជាប់ពាក់ព័ន្ធជម្លោះដីធ្លី ខណៈហាងឆេងទីផ្សារដីហក់ឡើងខ្ពស់ អនុវត្តខុសពីតួនាទីភារកិច្ច។ បើបានដកលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ១រូបទៀត ការអបអសាទរពីប្រជាជនមានពេញទំហឹង ខណៈបន្សល់រឿងអាស្រូវច្រើនពន់ពេក៕ សុខ ខេមរា


ចែករំលែក៖