ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ស្ដាំមិនមើលក្រោយ រថយន្តជាន់ហ្វ្រាំង អូសរអិលដែក ដែលផ្ទុកពីក្រោយ បុកគៀបជាប់កាប៊ីន រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ និងតក់ស្លុតបំផុត ខណៈដែលមានបុរសម្នាក់បានជិះម៉ូតូ ជែងរថយន្តហើយបានបត់ស្ដាំមិនមើលក្រោយ បណ្ដាលឲ្យអ្នកបើករថយន្តពីក្រោយជាន់ហ្វ្រាំងអូសកក្រើកដី ចៃដន្យរអិលដែកដែលដឹកនៅខាងក្រោយរថយន្តទៅបុកនឹងកាប៊ីនគៀបជាប់រង របួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ ២០១៩ វេលាម៉ោង៩និង៣០នាទីយប់ ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលគៀបជាប់កាប៊ីនរថយន្តដែល រងរបួសធ្ងន់ មានឈ្មោះ ថ្លាន អាយុ៥២ឆ្នាំ មុខរបរបើកបរ រស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ចំណែករថយន្តកុងតឺន័រ ម៉ាក Mercedes ពណ៌ស ស្លាកលេខ ភ្នំពេញ ៣E ០២៩២ និងតួ ភ្នំពេញ 4A 5408 ខូចខាតធ្ងន់ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ពីកើតមកលិចលើកំណាត់ផ្លូវជាតិលេខ១ជែងហើយក៏បានបត់ស្ដាំមិនមើលក្រោយធ្វើឲ្យរថយន្តពីក្រោយជាន់ហ្វ្រាំងអូស កក្រើកដី ចៃដន្យរអិលដែកដែលដឹកនៅខាងក្រោយរថយន្តទៅបុកនិងកាប៊ិនគៀបជាប់រង របួសធ្ងន់ផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាឈប់មើល និងជួយសង្គ្រោះគាស់ចេញពីកាប៊ិនរថយន្តប្រមាណជិតកន្លះម៉ោង ទើបបានសម្រេច និងដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្បបង្អែកខេត្តស្វាយរៀងភ្លាមៗផងដែរ ៕ យឹម សុថាន


ចែករំលែក៖