ព័ត៌មានទាន់ហេតុការណ៍៖

បើកគោយន្ដកន្រ្ដៃផ្លូវកោងចុះចំណោត ជើងភ្នំអូស្មាច់ក្រឡាប់បណ្ដាឲ្យស្លាប់ស្ដ្រីម្នាក់ និងរបួសធ្ងន់៨នាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ស្រ្ដីម្នាក់បាន ស្លាប់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់៨នាក់ផ្សេងទៀត នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់គោយន្ដកន្រ្ដៃកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ 68 ស្ថិតនៅក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលបានស្លាប់ និងរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើទាំង៩នាក់រួមមាន ៖

-ទី 1 ឈ្មោះ ឈឿន គឿន ភេទស្រី អាយុ 46 ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ស្លាប់នៅកន្លែងកើតហេតុ ។

-ទី 2 ឈ្មោះ ងួន វ៉ាញ ភេទប្រុស អាយុ 64 ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង អ្នកបើកបរ របួសស្រាល ។

-ទី 3 ឈ្មោះ ខែម នន់ ភេទស្រី អាយុ 38 ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង អ្នករួមដំណើរ របួសស្រាល ។

-ទី 4 ឈ្មោះ សេន ស្រីកាវ ភេទស្រី អាយុ 4 ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង អ្នករួមដំណើរ របួសស្រាល ។

-ទី 5 ឈ្មោះ សេន ស្រីកា ភេទស្រី អាយុ 1ឆ្នាំ 7ខែ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង អ្នករួមដំណើរ របួសស្រាល ។

-ទី 6 ឈ្មោះ ខែម ណៃ ភេទស្រី អាយុ 48 ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប អ្នករួមដំណើរ របួសស្រាល ។

-ទី 7 ឈ្មោះ មុត សំណាង ភេទស្រី អាយុ 5 ឆ្នាំ រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប អ្នករួមដំណើរ របួសស្រាល ។

-ទី 8 ឈ្មោះ ប្រាក់ រឿត ភេទស្រី អាយុ 36 ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប អ្នករួមដំណើរ របួសស្រាល ។

-ទី 9 ឈ្មោះ សុត លាភ ភេទស្រី អាយុ 43 ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាបរស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប អ្នករួមដំណើរ របួសស្រាល ។

សាក្សីនៅក្នុងហេតុការណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់គោយន្ដកន្រ្ដៃខាងលើ គឺបង្ក គ្រោះថ្នាក់ដោយខ្លួនឯង នៅពេលបើកបរចុះចោទមកពីលើភ្នំដងរ៉ែក អូស្មាច់ បូករួមផ្លូវបត់កែងផងនោះ បត់មិនទាន់ បណ្ដាលឲ្យបោកក្រឡាប់ផ្ងារជើងតែម្ដង។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ សម្រួលចរាចរណ៍ និងជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងសាកសពជូនក្រុមគ្រួរសាយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។

បច្ចុប្បន្នវត្ថុតាង សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលអូរស្មាច់ ៕ ប៉ែន នួន


ចែករំលែក៖