ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺប៉េសជ្រូកអាហ្វ្រិក កំពុងរីករាលដាលនៅប្រទេសចិន និងវៀតណាម

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ទីរកសិកម្មខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីសារាចរណែនាំ ចាត់វិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លង់រាលដាល ជំងឺប៉េសជ្រូកអាហ្វ្រិក ។

លោក ទាគឹមសុត ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដោយបានអញ្ចើញចូលរួម មាន អាជីវករ ម្ចាស់សត្វឃាតដ្ឋាន មន្រ្ដីជំនាញមកពីបណ្ដាស្រុក និងខេត្ត ដើម្បីបជ្រាប់នូវសារាចរណែនាំថ្មី របស់លោក វេង សាខុន រដ្នមន្រ្ដីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ។

លោក ទាគឹមសុត ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ ជំងឺប៉េសជ្រូកអាហ្វ្រិកបានកំពុងឆ្លង់រាលដាលលើបណ្ដាប្រទេសមួយចំនួន លើពិភពលោក ។ ដោយឡែក ប្រទេសចិនកំពង់រីករាលដាល២៥ ខេត្ត និងថ្មីៗនេះ តាមព័ត៌មាន រ៉យ ទ័រ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រទេសវៀតណាម មានផ្ទះជំងឺនេះផងដែរ នៅក្នុងកសិដ្ឋាន ចំនួន៣ ក្នុងខេត្ត២ គឺ ខេត្ត ហ៊ុង យេន និងខេត្តតៃប៊ីញ ស្ថិតនៅភាគអាគ្នេយ នៃទីក្រុងហាណូយ ជំងឺនេះឆ្លងយ៉ាងសាហាវ និងពិបាកកំចាត់បំផុត វាបង្កឲ្យសត្វឈឺ និងងាប់មានអត្រាខ្ពស់បំផុត ហើយមេរោគបង្កជំងឺវីរុស មិនទាន់មាន វ៉ាក់សាំងចាក់ការពារនៅឡើយ វាអាចរស់នៅបានយ៉ាងយូរក្នុងសាច់ និងផលិតសាច់ ទោះវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ ។

កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រម៉ាញនិងនេសាទ បានស្នើរឲ្យ ក្រសួងពាក់ព័ន្ធ ចូលរួមសហការទប់ស្កាតឮជំងឺឆ្លងនេះចូលមក ព្ររាជាណាចក្រកម្ពុជា ។ ដូច្នេះទើបមានការណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វ មន្ទីរកសិកម្ម ការិយាល័យ ផលិតកម្មនិងបសុព្យាបាល រាជធានី ខេត្ត ជាបិសេសបណ្ដាខេត្តជាប់ប្រទេសវៀតណាម ត្រូវអនុវត្តន៍នូវវិធានការជាក់លាក់មួយចំនួន៖

ទី១ ត្រូវស្រាវជ្រាវ ឲ្យបានម៉ឹងម៉ាត់ហ្មត់ចត់ លើសុខភាពសត្វជ្រូកទូទាំងប្រទេស ត្រូវអនុវត្តន៍វិធានការជីវសវត្ថភាព អនាម័យគ្របកន្លែងចិញ្ចឹមជ្រូក កន្លែងប្រមូលផ្ដុំជ្រូក ទីផ្សារជ្រូក ផ្សព្វផ្សាយឲ្យទូលំទូលាយគ្រប់រូបភាពឲ្យដល់ប្រជាបលរដ្នមានការយល់ដឹងពីជំងឺ ប៉េស្ដជ្រូកអាហ្រិច ដើម្បីការពារឲ្យបានត្រឹមត្រូវ ។

ទី២ ត្រូវទប់ស្កាត់ការនាំជ្រូករស់ចូលនិងផលិតផលជ្រូកគ្រប់ប្រភេទ ដែលខុសច្បាប់ដោយសារហការជាមួយអាជ្ញាធរថ្នាកក្រោមជាតិគ្រប់លំដាប់ថ្នាក់ជាពិសេស សមត្ថកិច្ចច្រកចេញចូលតាមច្រកព្រំដែន ។

ទី៣ រាល់ការចរាចរណ៍ជ្រូក និងផលិតផលជ្រូក ត្រូវមានវិញ្ញាបនបត្រអនាម័យពីប្រទេសនាំចេញ និងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពសត្វ និងអនាម័យសាច់ពីមន្រ្ដីជំនាញបសុពេទ្យ ដោយកាត់សន្ទិធិចំនុចដើមទី និងចំនុចចុងទីឲ្យបានត្រឹមត្រូវ ។

ទី៤ បង្កើនការអង្គេតតាមដាន ឃ្លាំមើលស្ថានភាពសុខផាសត្វជ្រូក នៅតាមមូលដ្ឋានកន្លែងចិញ្ចឹម និងតាមកសិដ្ឋានជាប្រចាំ ព្រមទាំងធ្វើការប្រមូលសំណាករួចបញ្ចូនមក មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វវិភាគរកមេរោគដើម្បីអនុវត្តន៍មានវិធាន បសុពេទ្យ ឲ្យតាន់ពេលវេលា ។

ទី៥ ធ្វើការសហការល្អជាមួយប្រទេសវៀតណាម ក្នុងការផ្លាស់ប្ដូរព័ត៌មានទំនាក់ទំនងនឹងជំងឺដើម្បីមានវិធានការទប់ស្កាត់ទានើពេលវេលា និងមានប្រសិទ្ធភាព ។

ទី៦ អប់រំណែនាំដល់ប្រជាពលរដ្ន ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមជ្រូកគ្រប់កំរិតក្នុងការរៀបចំទ្រុង ការថែទាំ ការផ្ដល់ទឹក និងចំណី តាមដានសុខភាពនិងអនុត្តន៍ ជីវសុវត្ថភាពឲ្យបានត្រឹមត្រូវតាមបច្ចេសទេស ។

ទី៧ បន្ដការផ្សព្វផ្សាយដល់ប្រជាពលរដ្ន និងអ្នកចិញ្ចឹមជ្រូកឲ្យបានជ្រួតជ្រាប់ពីផលប៉ះពាល និងការខូចខាតធ្ងន់ធ្ងរលើផលិតកម្មជ្រូកផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖