សេចក្ដីប្រកាសបដិសេធ
អង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្ត សូមប្រកាសបដិសេធ បុគ្គលដែលប្រើប្រាស់លេខ ទូរស័ព្ទ 097 649 0281 នោះ គឺ មិនមែនជាបុគ្គលិករបស់អង្គភាពយើងខ្ញុំឡើយ និងសូមអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ថ្មីៗនេះ មានជនខិលខូចបន្លំខ្លួនជាភ្នាក់ងារ អង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្ត ដោយប្រើប្រាស់លេខទូរស័ព្ទ 097 649 0281 ទៅប្រព្រឹត្តអំពើប្រាស់ចាកក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះអង្គភាពយើងខ្ញុំ ។ ដូច្នេះអង្គភាពយើងខ្ញុំ សូមប្រកាសបដិសេធទាំងស្រុងចំពោះទង្វើទាំងអម្បាលម៉ាន ដែលបុគ្គលប្រើប្រាស់លេខទូរស័ព្ទនោះបានប្រព្រឹត្ត មិនមែនជាគោលជំហរអង្គភាពរបស់យើងខ្ញុំឡើយ ។ ជាមួយគ្នានេះដែរ អង្គភាពយើងខ្ញុំ សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលក្លែងបន្លំ យកឈ្មោះអង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្តទៅប្រើប្រាស់ ។
សូមបញ្ជាក់ផងដែរថា រាល់បុគ្គលិកមជ្ឈមណ្ឌលព័ត៌មាននគរវត្តទាំងអស់ សុទ្ធតែមានប័ណ្ណសម្គាល់ខ្លួន ចេញដោយអង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្ត ដូច្នេះ បុគ្គលណាមួយដែលអះអាងថា ជាបុគ្គលិករបស់មជ្ឈមណ្ឌលនគរវត្ត ប៉ុន្តែមិនមានប័ណ្ណសម្គាល់ខ្លួននោះ សូមអាជ្ញាធរ មានសមត្ថកិច្ច ជួយចាត់វិធានការតាមផ្លូវច្បាប់ ៕ សូមអរគុណ