ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះសំណាក់មហាលាភ នឹងត្រូវសមត្ថកិច្ចបង្ក្រាបដូចផ្ទះសំណាក់ សុខ វិសាល ដែរឬទេ

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះបង្ក្រាបករណីសញ្ជរកម្មនៅផ្ទះសំណាក់ សុខ វិសាល បានសង្គ្រោះជនរងគ្រោះ៦នាក់ ជាអនិតិជនសុតតែនារីៗ និងឃាត់ខ្លួនមេការម្នាក់ដែលល្បីនៅក្រុងតាខ្មៅ ប្រចាំភោជនីយដ្ឋាន ២២២ រហ័សនាម ក្រពុំឈូក រួចមក មហាជនបានលាត់មាត់ថាតើ ផ្ទះសំណាក់មហាលាភស្ថិតនៅសង្កាត់កំពង់សំណាញ់ និងត្រូវសមត្ថកិច្ចបង្ក្រាបដូចផ្ទះសំណាក់ សុខ វិសាល ដែរឬទេ ។

ប្រភពព័ត៌មានច្បាស់ការបានលួចបង្ហើបឲ្យដឹងថា ផ្ទះសំណាក់ មហាលាភ មិនខុសពីផ្ទះសំណាក់ សុខ វិសាល ប៉ុន្មានទេ បើចង់បាននារីក្មេងៗបំរើផ្លូវភេទ គ្រាន់តែចូលនៅក្នុងផ្ទះសំណាក់រួចសួរអ្នកគ្រប់គ្រងនៅទីនោះថាតើមាននារីក្មេងៗអត និងគេរកឲ្យភ្លាម ឬក៏នារីក្មេងៗទាំងនោះ មានស្រាប់នៅក្នុងផ្ទះសំណាក់រួចហើយ ។

មហាជនបានរិះគន់ចំៗថា នៅក្រុងតាខ្មៅផ្ទះសំណាក់ស្ទើរតែទាំងអស់ហើយ ដែលលួចមានបង្កប់សេវាបំរើផ្លូវភេទ និងលួចបង្កប់ក្រុមជួញដូរ ប្រើប្រាស់គ្រឿងញៀន និងក្រុមបង្កអសន្តិសុខនៅក្នុងសង្គម ។ ពួកគាត់សំណូមពរទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជួយពិនិត្យ និងមានវិធានការផង ។

សូមរំលឹកថា៖ ប្រតិបត្តិការណ៍ដ៍ក្តៅគគុក បានធ្វើឲ្យមហាជនត្រេកអរយ៉ាងខ្លាំង បន្ទាប់ពី នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននែស្នងការដ្ឋាននគរបាលខេត្តកណ្តាលចុះបង្ក្រាបករណីសញ្ជរកម្មសង្គ្រោះជនរងគ្រោះបាន០៦នាក់ និងឃាត់ខ្លួនមេការម្នាក់ដែលកំពុងល្បីរន្ទឺរខាងរកសុីជួញដូរមនុស្ស យ៊ូឆ្នាំណាស់មកហើយ ។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភះឆ្នាំ២០១៩ វេលាម៉ោង ២១ និង៣០នាទីយប់នៅចំណុចផ្ទះ សំណាក ឈ្មោះ សុខ វិសាល ផ្លូវលេខ ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។

ជនសង្សយ័មានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ ឈ្មោះហៅក្រៅ ក្រពុំឈូក មានទីលំនៅបច្ចុប្បន្ន នៅផ្ទះ ជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ និងមានទីលំនៅកំណើត ភូមិ អង្គបានឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ។

ជនរងគ្រោះទី០១ឈ្មោះ លីហួ អនីតិជន ទី០២ឈ្មោះ ម៉ៅ រក្សា ទី០៣ឈ្មោះ សៀង គា ទី០៤ឈ្មោះ ធី ចាន់លីណាទី០៥ឈ្មោះ មុន លក្ខិណា ទី០៦ឈ្មោះ ពេជ្រ រតនា ។

នគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថាដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋល្អថាមាន មេការម្នាក់បាននាំស្រីៗជាច្រើននាក់ទៅផ្ទះសំណាក់ វីសាល ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះ លោក រស់ សាវិន ប្រធានការរិយាលយ័ការជួញដូរ បានសហការជាមួយកំលាំងនគរបាលមូលដ្ឋានចុះឆែកឆេរ ក៏បានឃើញមនុស្សប្រុសស្រីជាច្រើននាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៍មកមែន ។

បច្ចុប្បន្នជនសង្សយ័ ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិ ជំនាញខេត្ត!ចំណែកជនរងគ្រោះ ទាំង៦នាក់ បាននាំមកការិជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភ ពីអង្គការ មេត្រី អន្តរជាតិ៕ ឆ ដា


ចែករំលែក៖