ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូក្នុងស្ថានភាពស្រវឹង រេចង្កូតប៉ះរថយន្តបើកបរបញ្ច្រាសទិស រងរបួសបាក់ជើង បែកក្បាល ជាទម្ងន់

ចែករំលែក៖

ខេត្តក្រចេះ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំ ហើយក៏ទៅបុកជាមួយនឹងរថយន្តពេញទំហឹង បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសបាក់ជើង និងបែកក្បាលជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៨និង៣០ នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិ៧៦ ពីស្នួលទៅកែវសីមា ចន្លោះគីឡូម៉ែត្រ ៣២.៣៣ ភូមិគ្រញូងសែនជ័យខាងត្បូង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

ប្រភពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា អ្នកជិះម៉ូតូក្នុងស្ថានភាពស្រវឹង ហើយមានល្បឿនលឿន ក៏រេចង្កូតទៅប៉ះជាមួយរថយន្តបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង ។

ម៉ូតូបង្កម៉ាក វ៉េចឆរ័នែវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អែល កំរី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានរងរបួសធ្ងន់ បាក់ជើងខាងស្តាំ និងក្បាលយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ច ក៏បានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកស្នួល ភ្លាមៗផងដែរ និងអ្នករួមដំណើរម្នាក់ឈ្មោះ ឈួន ថេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ ឃុំជាមួយគ្នា រងរបួសស្រាល ធ្វើដំណើរបើកបរពីកើតទៅលិច ក៏បានប៉ះជាមួយរថយន្ត ពីចំហៀងខាងស្តាំ ដួលបោកទៅ នឹងកង់ក្រោយរថយន្ត ។

ឯរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A.0178 បើកបរដោយឈ្មោះ ហ៊ត ផូក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រឡប់ ឃុំស្រឡប់ ក្រុងសួង ខេត្តត្បូងឃ្មុំមិនមានរបួសស្នាមអ្វីទេ ។

បន្ទាប់ពីកើតហេតុ វត្ថុតាងមាន ម៉ូតូ ដែលខូចខាតយ៉ាងដំណំ និង រថយន្ត គ្មានការខូចខាត នោះក៏ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួលបណ្តោះអាសន្ន ធ្វើកំណត់ហេតុរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕ ជីវន្ត័


ចែករំលែក៖