ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកម៉ូតូពីក្រោយពេញទំហឹង ស្ត្រីម្នាក់រងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង

ចែករំលែក៖

ខេត្តរតនគីរី៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ខណៈដែលជិះម៉ូតូហើយត្រូវរថយន្តបុកពីក្រោយពេញទំហឹង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍នេះ បានកើតឡើងនៅនៅវេលាម៉ោ០៦.៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខផ្សារកូនមុំ ស្រុកកូនមុំ ខេត្តរតនគីរី ។

ប្រភពពីមន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ យុិន ចន្ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី រងរបួសធ្ងន់ហើយបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ប្រភពបន្តពីសមត្ថកិច្ចជំនាញថា រថយន្តបង្កនោះ ម៉ាកកាមរីគូទហើម ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2A.5866 និងបើកបរពីលិចទៅកើត ។ បន្ទាប់ពីកើតហេតុ បានបន្តបើកបររត់គេចចេញពីកន្លែងកើតហេតុបន្តិចក៏ឈប់ ចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តចោលនៅទីនោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានរិបអូសយក វត្ថុតាងមានរថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញនីតិវិធី និងរង់ចាំដោះស្រាយគ្នាតាមក្រោយ៕ ជីវ័ន្ត


ចែករំលែក៖