ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨និង១៥នាទី នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ទួលតាសេក មានករណីសិស្សសាលា ថ្នាក់ទី៧ ទី៨ ទី៩ ដួលសន្លប់ចំនួន១០នាក់ជាបន្តបន្ទាប់។
ចំពោះមូលហេតុនេះការដួលសន្លប់នេះ បើតាមការសាកសួរ និងឆ្លើយពីសាមីខ្លួនសិស្ស បានឆ្លើយដូចៗគ្នាថា ដោយសារភ័យរន្ធត់ បានឃើញខ្មោច ដោយឡែក តាមការសន្និដ្ឋាន និងការពិនិត្យរបស់គ្រូពេទ្យបង្អែកបានបញ្ជាក់ថា បណ្តាលមកពីការសម្រាកមិនបានគ្រប់គ្រាន់នៅពេលយប់ និងមានស្មារតីខ្សោយពេលឃើញមានគ្នាសន្លប់ ក៏កើតមានភាពភ័យរន្ធត់សន្លប់តាមគ្នា ព្រោះតាមការពិនិត្យទៅលើសម្ពាធឈាម ការធ្វើតេស្តជាតិស្ករ និងចង្វាក់បេះដូង មិនមានអ្វីជាបញ្ហានោះទេ សិស្សដែលដួលសន្លប់រួមមាន ៖
១.ឈ្មោះ ពៅ ស្រីណាក់ ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅ ភូមិត្រពាំងប្រាសាទ
២.ឈ្មោះ សាំង សៀវហ៊ួយ ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅ ភូមិស្រែក្រសាំង
៣.ឈ្មោះ ស្រៀង សុខម៉េង ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅ ភូមិត្រពាំងប្រាសាទ
៤.ឈ្មោះ រុំ វណ្ណៈ ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅ ភូមិស្រះជ្រៃ
៥.ឈ្មោះ សៀង នីតា ភេទស្រី អាយុ១៤ឆ្នាំ ទីលំនៅ ភូមិត្រពាំងប្រាសាទ
៦.ឈ្មោះ ញ៉ សុមាឡា ភេទស្រី អាយុ១៤ឆ្នាំ ទីលំនៅ ភូមិត្រពាំងប្រាសាទ
៧.ឈ្មោះ ស៊ុំ ស្រីនិច ភេទស្រី អាយុ១៤ឆ្នាំ ទីលំនៅ ភូមិតាសំ
៨.ឈ្មោះ នៀវ សុផាត់នីតា ភេទស្រី អាយុ១៤ឆ្នាំ ទីលំនៅ ភូមិត្រពាំងប្រាសាទ
៩.ឈ្មោះ ឈិន សិលា ភេទស្រី អាយុ១៥ឆ្នាំ ទីលំនៅ ភូមិត្រពាំងប្រាសាទ
១០.ឈ្មោះ ថន សុខលី ភេទស្រី អាយុ១៦ឆ្នាំ ទីលំនៅ ភូមិឈូកស។ គិតមកដល់ម៉ោង១៣និង៣០នាទីនេះ ពួកគេ (សិស្សទាំង១០នាក់) មានសភាពធូរស្រាល និងបានវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញហើយ៕ ប៉ែន នួន