ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិសំណេះសំណាលជាមូយ នាយទាហាន នាយទាហានរង ពលនាយទាហានអាវុធហត្ថរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិ ថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជ ធានីភ្នំ ពេញ ដែលប្រតិបត្តិការ ការងារប្រកបដោយប្រសិទ្ធភាព លើដែនសមត្ឋកិច្ចរបស់ខ្លួនក្នុងរយ:ពេលកន្លង ទទួលបានលទ្ធ ផលគួរជាមោទន:និងមានប្រសិទ្ធភាពខ្ពស់។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដូច្នេះក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហាន រង ពលនាយទាហាន ក្នងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជ ធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានលើកឡើងថា: អនុវត្តភារកិច្ច សំខាន់ ៤ ព្រមគ្នាយ៉ាងមមាញឹកបំផុតនោះ គឺ: រួមចំណែកការពារសន្តិសុខ សណ្តា ប់ ធ្នាប់សង្គម និងស្ថេរភាពនយោបាយ គ្រប់គ្រង កសាង កងឯកភាព បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើស និងការជួយសង្គ្រោះបម្រើប្រជាពលរដ្ឋនិងសង្គម ។

ក្នុងឱកាសនោះដែរ គណៈអធិបតី ទស្សនា អគារស្នាក់នៅបម្រើការងារ និងសម្តែង ឈុតឆាករបស់ពលអាវុធហត្ថ ជូនអង្គពិធីទស្សនាផងដែរ ៕សុខដុម


ចែករំលែក៖