ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជនកំពុងមានជំងឺប្រចាំកាយ អាយុ ៨០ឆ្នាំ នៅភូមិបរតាំងស៊ូ ទទួលបានការឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក អតីតយុទ្ធ និងជនពិការកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោកវរៈសេនីយ៍ឯក តូ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងជាសមាជិកកអចិន្ត្រៃយ៍ ស អ ក តំណាងឱ្យឯកឧត្តមឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ ប្រធានសមាគមន៍អតីតយុទ្ធកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ សអក ខេត្ត ចុះសួរសុខទុក្ខអតីតយុទ្ធជនកំពុងមានជំងឺប្រចាំកាយ លោក សា ឆែ អាយុ ៨០ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ដូចជា៖ អង្ករ ៥០គីឡូក្រាម មី ២កេះ ទឹកក្រូច ១យួ ទឹកសុទ្ធ ១០យួ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ និងថវិកា ៣០ម៉ឺនរៀលផងដែរ៕


ចែករំលែក៖