ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមហ៊ុនដីឡូត៍ BTR ត្រូវប៉ូលិសចាប់ខ្លួនករណីឆបោក

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ជាប្រធានក្រុមហ៊ុនពុះដីឡូត៍លក់ ត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលចាប់ខ្លួន យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្នុងករណីឆបោក បន្ទាប់ពីជនសង្ស័យខាងលើ ប្រើល្បិចលក់ដីឡូត៍ឲ្យប្រជាពលរដ្ឋ៣នាក់ យកលុយកក់អស់រាប់ដុល្លារសហរដ្ឋអាមេរិក តែពុំមានដីឡូត៍ប្រគល់ឲ្យភាគីអ្នកទិញ ។ ករណីឆបោកខាងលើបានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុង ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថាជនសង្ស័យត្រូវចាប់ខ្លួនឈ្មោះ ភាព ប៊ុនធា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតារាជ ឃុំត្នោត ស្រុកកញ្ជ្រៀចខេត្តព្រៃវែង មុខរបរ ប្រធានក្រុមហ៊ុន ប៊ុនធា អចនៈទ្រព្យ BTR។ ចំណែកជនរងគ្រោះ(អ្នកទិញ)មានគ្នា៣នាក់ ទី១.ឈ្មោះ វង្ស សុខខេង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២.ឈ្មោះ ភឿន សាក់ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី៣.ឈ្មោះ ហុង លឹមហូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ដោយឡែកវត្ថុតាងដកហូតបានមាន៖ កាំភ្លើងខ្លីម៉ាក K59 លេខ EP7974 ,បង់០១ ,គ្រាប់១២ និងស្រោមកាំភ្លើង០៤ ,ទូរស័ព្ទដៃ០៣គ្រឿង ,
ត្រាមូល(ក្រុមហ៊ុនអចនៈទ្រព្យ BTR)
,នាមប័ណ្ណក្រុមហ៊ុនមួយដុំ ,ប័ណ្ណបើកបររថយន្ដ០១ ,លិខិតបញ្ជាបេសកម្ម ឈ្មោះ ភាព ប៊ុនធា អាវុធម៉ាកK59 លេខ7974 ,លិខិតបញ្ជាបេកម្ម គេហទំព័រ អេជីជីញូធីវីអនឡាញ០១ ,កាតអ្នកសារព័ត៌មាន០១ ,កិច្ចសន្យាលក់ដី និងទទួលប្រាក់កក់០១ក្បាល ,កាបូបដៃ ពណ៌ខ្មៅ០១ ,សៀវ ភៅកត់ត្រា០២ក្បាល ,រថយន្ដម៉ាកTUNDRA ពណ៌
ស សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ
ភ្នំពេញ 2AR-5086 ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ឈ្មោះ ហុង លឹមហូរ ឈ្មោះភឿន សាក់ឡេង និងឈ្មោះ វង្ស សុខខេង អ្នកទាំងបីខាងលើ បានទៅទិញដីពុះឡូតិ៍ពីក្រុមហ៊ុន ប៊ុនធាអចនៈទ្រព្យ BTR ដែលមានទីតាំងនៅចំណុច ភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងទីតាំងមួយទៀត ចំណុចភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្មោះហុង លឹមហូរ ទិញ២ឡូតិ៍ស្មើនឹង ១០X២០ម៉ែត្រ ក្រុមហ៊ុនយកលុយកក់មុន១.៩២០ដុល្លារ (មួយពាន់ប្រាំបួនរយម្ហៃដុល្លារ) ឈ្មោះ ភឿន សាក់ឡេង ទិញដី០២ឡូតិ៍ ស្មើនឹង ១០X ២០ម៉ែត្រ យកលុយកក់មុន២.០០០ដុល្លារ (ពីរពាន់ដុល្លារ) និង ឈ្មោះ វង្ស សុខខេង ទិញដី ០១ ឡូតិ៍ ឲ្យលុយក្រុមហ៊ុន ភាព ប៊ុនធា ៣.០០០ដុល្លារ (បីពាន់ដុល្លារ)។ សរុបទឹកប្រាក់ អ្នកទាំង៣ខាងលើ ក្រុមហ៊ុន ភាព ប៊ុនធា យកទៅ៦.៩២០ដុល្លារ (ប្រាំមួយពាន់ប្រាំបួនរយម្ហៃដុល្លារ) ទំហំដីចំនួន ៥ឡូតិ៍ស្មើរនិង(២៥X២០ម៉ែត្រ) ដោយឈ្មោះ ភាព ប៊ុនធា ជាប្រធានក្រុមហ៊ុនសន្យាថា នឹងចេញប្លង់រឹងឲ្យក្នុងរយៈពេលបីខែក្រោយ លុះដល់ថ្ងៃកំណត់អ្នកទាំងបីខាងលើបានមកសួររកប្លង់ និងដីស្រាប់តែ ឈ្មោះ ភាព ប៊ុនធា ឆ្លើយថាគ្មានដីឲ្យទេ ហើយបានគេចវេស និងមិនព្រមទទួលខុសត្រូវជាមួយជនរងគ្រោះឡើយ។

ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖