ព័ត៌មានទាន់ហេតុការណ៍៖

ព្យាយាមជិះម៉ូតូជែងរថយន្តចិននៅខាងមុខ តែមិនផុត ទាក់ដៃចង្កូតខ្ទាតបោកផ្ទប់រថយន្តមួយគ្រឿងទៀត រងរបួសធ្ងន់ ស្រាល ២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូព្យាយាមជែងរថយន្តបើកស្របគ្នា ក៏ទាក់ដៃចង្កូតដួលបោកផ្ទប់ទៅចូលក្រោមរថយន្តមួយគ្រឿងទៀត ដែលចតស្ងៀម បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល ។ បង្កភ្ញាក់ផ្អើកាលពីម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី២ ខែមីនា ២០១៩ នៅចំណុចច្រមុះជ្រូកឃ្មួញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចំណែកភាគីទាំងសងខាងមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ។

តាមប្រភពពីកន្លែងកើតហេតុឲ្យបានឲ្យដឹងថាមុនកើតហេតុឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-9918 ឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើងដោយបើកស្របជាមួយរថយន្តជនជាតិចិន ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-6395 ខណៈមកដល់គោលដៅខាងលើ ស្រាប់តែម៉ូតូព្យាយាមបើកជែងជាមួយរថយន្ត ក៏ទាក់ដៃចង្កូតខ្ទាតបោកផ្ទប់រថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រឺស័រពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-8883 ដែលចតស្ងៀម លើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ម្នាក់ ស្រាលម្នាក់ ។

ក្រោយពេលកើតហេតុការណ៍ រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចចុះវាស់វែងយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ ៕ តុង សីហា


ចែករំលែក៖