ខេត្តសៀមរាប៖ មន្រ្ដីឧទ្យាន ជាតិព្រះជ័យវរ្ម័ន នរោត្តម (ភ្នំគូលេន) នៅព្រឹកថ្ងៃ២ ខែមីនា ឆ្នាំ២០១៩ បានទទួល ពោះថ្លានមួយក្បាល ទម្ងន់២៥គីឡូក្រាម ពីប្រជាពលរដ្ឋដែលរស់នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីយកទៅអភិរក្សនៅស្នាក់ការ បរិស្ថាន ឧទ្យានជាតិ ភ្នំគូលេន ហៅក្បាលស្ពាន ។
លោកស្រី កោផល្លា អ្នកចិញ្ចឹមសត្វពោះថ្លាន បានឲ្យដឹងថា គាត់បានចិញ្ចឹម ពោះនេះ អស់រយះពេល៨ខែមកហើយ ដោយគិតថា ចង់ថែរក្សាឲ្យបានល្អជាងនេះ ក៏សម្រេចចិត្តប្រគល់ពោះឲ្យ មជ្ឈមណ្ឌលអង្គរ អភរិក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌល អភិរក្សសត្វព្រៃ មានទីតាំងស្ថិតនៅជិតតំបន់ ក្បាលស្ពាន ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័នរោត្តម ភ្នំគូលេន។
លោក ផាន សុន់ផល តំណាង មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ លោកក៏បានថ្លែងអំណរគុណ ដែលពលរដ្ឋមានស្មារតីភ្ញាក់រលឹកខ្ពស់ ក្នុងការថែរក្សាអភិរក្សសត្វ និងបានអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ន ដែលបានសហការល្អក្នុងការអភិរក្ស ៕ ប៊ុនរិទ្ធី