ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបុករថយន្ដបណ្ដាលឲ្យមនុស្សប្រុស ស្រី៤នាក់ រងរបួសធ្ងន់៤នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត ក្នុងទិសដៅស្របគ្នា ពីលិចទៅកើត បណ្តាលឲ្យមនុស្សប្រុស ស្រី ៤នាក់រងរបួសធ្ងន់ និងខូចខាត រថយន្ត១គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៤នាទី ជិតភ្លឺ ថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ លេខ១៨៣-១៨៤ ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្ត ម៉ាក ម៉ាស់ស្តា ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2 1179 បើកបរដោយឈ្មោះ អោក មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរទាហាន នៅកងពលលេខ ៣ អ្នករួមដំណើរជាមួយចំនួន៣នាក់ ឈ្មោះ គីណូ រិការ ភេទស្រី អាយុ២២ឆ្នាំ របួសធ្ងន់, ឈ្មោះ អោក ស៊ីវអ៊ិ ភេទស្រី អាយុ១៨ឆ្នាំ របួសធ្ងន់ និងឈ្មោះ អោក ហុងអឺ អាយុ២២ឆ្នាំ របួសធ្ងន់ ទាំង៤នាក់រស់នៅភូមិកំពង់ធំ សង្កាត់កំពង់ធំ ខេត្តកំពង់ធំ របួសធ្ងន់ ។

ចំណែក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ស្លាកលេខ ភ្នំពេញ 3A 6831 បើកបរដោយឈ្មោះ អ៊ុន គឹមសៀ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរអាជីវករទិញស្រូវ នៅភូមិសូសែន ឃុំសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវនគរបាលនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីសួរបំភ្លឺ ។ អ្នករួមដំណើរជាមួយឈ្មោះ ស៊ុន ស៊ីណា ភេទស្រី អាយុ៣៧ឆ្នាំ អាជីវករទិញស្រូវ ជាប្រពន្វអ្នកបើកបររថយន្ត ។

មូលហេតុ បង្កឡើងអ្នកបើកបររថយន្តម៉ាស់ស្តា ស្លាកលេខខេមរភូមិន្ទ បើកបរក្នុងស្ថានភាព ងងុយដេក បានរេចង្កូតទៅបុករថយន្ត ហ៊ីយ៉ាន់ដាយ ដែលឈប់លើជាយផ្លូវពីក្រោយ ។ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រង់ចាំដំណោះស្រាយជាក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖