ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូលឿនជ្រុលបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងលិចវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក SL.ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL 2788 ធ្វើដំណើរក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែផ្លូវកោងទាញចង្កូតមិនទាន់ទើបជ្រុលបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅផ្ទះវិញ ៕ សុខាសែនជ័យ