ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ក្រុងពាលី បើកការដ្ឋាន សាងសង់គំរោងការពារទឹកជំនន់ និងកែលម្អប្រពន្ធ័ប្រឡាយលូ ក្នុងទីក្រុងភ្នំពេញចាប់ផ្តើមជំហ៊ានទី៤ ចំណាយថវិកា ឥតសំណងជប៉ុន២៥៥លានយ៉េន ជប៉ុន

ចែករំលែក៖

ភ្នំពេញ៖​ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីក្រុងពាលីទៅតាមប្រពៃណីទំនៀម ទម្លាប់ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករសុំឲ្យមានសេចក្តីសុខ សេចក្តីចំរើនតាមបែបសាសនានារសៀលថ្ងៃទី៣ មីនា មុននឹងបើកការដ្ឋានសាងសង់គំរោងការពារទឹកជំនន់ និងកែលម្អប្រពន្ធ័ប្រឡាយ.លូ ក្នុងរាជធានីភ្នំពេញ ជំហ៊ានទី៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញក្រោមហិរញ្ញប្បទាន ឥតសំណងរបស់ប្រទេសជប៉ុន ហើយពិធីបើកការដ្ឋានសាងសង់ផ្លូវការធ្វើឡើងនៅថ្ងៃទី៤ មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី, លោកជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី អញ្ជើញចូលរួមជាច្រើននាក់ផងដែរ ។

នៅថ្ងៃចន្ទ១៣រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៤ មីនា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ នៃព្រះរាជណាចក្រកម្ពុជា ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការរដ្ឋាន គំរោងការពារទឹកជំនន់ និងកែលម្អប្រពន្ធ័ប្រឡាយ.លូក្នុងរាជធានីភ្នំពេញជំហ៊ានទី៤ ត្រូវបានរាជរដ្ឋាភិបាលប្រទេស ទាំង២កម្ពុជា.ជប៉ុនបានចុះហត្ថលេខាលើលិខិតប្តូរសារការពីថ្ងៃទី៧សីហា ឆ្នាំ២០១៧និងបន្ទាប់មកទីភ្នាក់ងារJICAជប៉ុនក៏បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្ប ទានឥតសំណងជាមួយភាគីកម្ពុជានៅថ្ងៃទី១០តុលា ឆ្នាំ២០១៧ ។ នៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០១៧រដ្ឋបាលរាជធានីភ្នំពេញបានចុះ ហត្ថលេខាជាមួយក្រុមហ៊ុន CTI Engineering Internati onal Co.Ltdសំរាប់ធ្វើទីប្រឹក្សា បច្ចេកទេសដើម្បីសិក្សាលំអិតរៀបចំឯកសារដេញថ្លៃ,ត្រួតពិនិត្យការអនុវត្តគំរោងដែលមានតំលៃនៃកិច្ចសន្យាចំនួន២៥៥.០០០.០០០យ៉េនជប៉ុន ។

តាមរយះការ ដេញថ្លៃនៅប្រទេសជប៉ុន ក្រុមហ៊ុនTOA Corpor ationត្រូវបានជ្រើសរើសជាក្រុមហ៊ុនម៉ៅការអនុវត្តគំរោងក្នុងតំលៃគំរោង ៣.២៩០.០០០.០០០យ៉េនជប៉ុន ។ គំរោងជំហ៊ានទី៤នេះបានចាប់ដំណើរការកាលពីថ្ងៃទី១ធ្នូ ឆ្នាំ២០១៨ហើយគ្រោង បញ្ចប់ការសាងសង់នៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០២១ ។

ការអនុវត្តគំរោងនេះពិតជា មានសារសំខាន់ក្នុងការបញ្ចៀសបញ្ហាជន់លិចទីក្រុងដោយសារជំនន់ទឹកភ្លៀង និងជាផ្នែកមួយដ៏សំខាន់នៃយន្តការលើកកម្ពស់អនាម័យសាធារណៈ ដើម្បីឆ្លើយតប ទៅនឹងកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគររូបនីយ៏កម្ម និងការពង្រីកទីក្រុង ៕ សំរិត


ចែករំលែក៖