ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីមជិះលឿនជែងរថយន្តខាងមុខ ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀត ស្លាប់១ របួសធ្ងន់១

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ ក៏មានយុវជនម្នាក់បានស្លាប់ៗនៅកន្លែងកើតហេតុនងម្នាក់ទៀតបាន រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈជិះម៉ូតូវ៉ារថយន្តមួយគ្រឿងជ្រុលទៅបុករថយន្តធុនធំមួយគ្រឿង ទៀតពេញទំហឹង។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់និងរងរបួសធ្ងន់នោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុអ្នកទាំង២ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៣ ពណ៍ខ្មៅពាក់ស្លាកលេខ 1B-2739 ។ដោយបានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅត្រង់ចំណុចកើតហេតុបានវ៉ារថយន្តនិងម៉ូតូដែលនៅខាងមុខជាបន្តបន្ទាប់ រួចក៏បានវាក់ និងបុកជាមួយរថយន្តធុនធំ១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ទឹកប្រាក់ពាក់ស្លាកលេខ តាកែវ 3A-1912 យ៉ាងពេញទំហឹងតែម្ដង។

ប្រភពដដែលបានបន្តថា អ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយដោយក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ខណៈនោះបានបណ្ដាលឲ្យយុវជនម្នាក់ បែកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយស្ថិតនៅគរលើគ្នាថែមទៀតផង រីឯម៉ូតូស្ថិតនៅក្រោមរថយន្ត។បន្ទាប់មកនគរបាលបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ព្រមទាំងធ្វើការវាស់វែងនិងសម្រួលចរាចរដែលកកស្ទះ រួចបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុកព្រមទាំស្រវជ្រាវរកក្រុមគ្រួសារជនរងគ្រោះទាំង២នាក់នោះដើម្បីកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖