ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកបេតុងកិនម៉ូតូសេ១២៥ របួស និស្សិតម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកបេតុងមួយគ្រឿងបើកមិនប្រយ័ត្ន ជ្រុលកៀរម៉ូតូហុងដាស្កុបពីមួយគ្រឿងនិងកិនបណ្តាលអោយរងការខូចខាតតែសំណាងអ្នកជិះម៉ូតូរងរបួសស្រាល ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខក្លោងទ្វារវត្តព្រៃស្ពឺ ត្រង់ចំណុចភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះជួបនូវសំណាងល្អ គ្រាន់តែរងរបួសស្រាល គ្រាន់តែប្រាប់ថា ជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យភ្នំពេញ មានទីលំនៅ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-6704 ធ្វើដំណើរទៅសាលារៀន តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ប្រភេទដឹកបេតុង បើកមកពីក្រោយ កៀរដួលហើយកិនម៉ូតូខ្ទេចអស់មួយកំណាត់មុខតែម្តង ហើយរថយន្តមិនបានឈប់ បើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ខណៈដែលរថយន្តបង្កគេចទៅបាត់ ជនរងគ្រោះរបួសស្រាល ខ្ទេចតែម៉ូតូ ជនរងគ្រោះសុំយកម៉ូតូយកទៅជួសជុលដោយខ្លួនឯង ៕ សុខាសែនជ័យ


ចែករំលែក៖