ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ ដឹកនាំមន្រ្តីចុះត្រួតពិនិត្យការងារ ធ្វើជំរឿនទូទៅប្រជាជនក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា គ.ស ២០១៩ វេលាម៉ោង៨និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យ ការងារចុះធ្វើជំរឿនទូទៅប្រជាជន របស់មន្ត្រីសម្ភាសន៍ តាមបណ្តាលសង្កាត់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងនោះរួមមាន សង្កាត់ផ្សារកណ្តាលទី១-សង្កាត់ផ្សារកណ្តាលទី២-សង្កាត់ផ្សារចាស់-សង្កាត់វត្តភ្នំ និងសង្កាត់ជ័យជំនៈ ជាគោលការណ៍ លោក អភិបាលខណ្ឌ នឹង បន្តចុះត្រួតពិនិត្យ សង្កាត់ចំនួន០៦បន្ថែមទៀតដើម្បីពង្រឹងការងារចុះធ្វើជំរឿនប្រជាជននេះឲ្យទទួលបានលទ្ធផលល្អប្រសើរ ។

លុះនា​រសៀលថ្ងៃដដែល​ លោក សុខ ពេញវុធ បាន​ដឹកនាំ​មន្ត្រី​ជំរឿនសង្កាត់ចតុមុខ​ ចុះ​ធ្វើ​ជំរឿន​នៅ​ក្នុងភូមិ​គ្រឹះរបស់ លោក ឌី វិជ្ជា​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ ។

សូមបញ្ជាក់ថា៖ ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរការ ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩ ៕ ស តារា


ចែករំលែក៖