ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ ម៉ូរិតទូស ប្រើប្រាស់គ្រឿងញៀនហួសកម្រិតគាំងបេះដូងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិ ម៉ូរិតទូសម្នាក់ ដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកម្រិតគាំងបេះដូងស្លាប់ក្នុងបន្ទប់​ផ្ទះជួល ហើយត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ ៣៦E1z ផ្លូវលេខ១០៨ ភូមិ០៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពមានឈ្មោះ Jean Marie Engineer ជនជាតិ ម៉ូរិតទូស (Mauritius)ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ បុគ្គលិកទេសចរណ៍កាន់លិខិតឆ្លងដែនលេខ 1419917 ។

ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា នឹងការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត នឹងការិយាល័យ​ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើត គណៈកម្មាធិការធ្វើកោសល្យវិច័​យ ពិនិត្យសព ។ ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង(បណ្ដាលមកពីប្រើប្រាស់សារធាតុញៀន ប្រភេទ ម៉ុកហ្វិន) ។

ក្រោយកើតហេតុក្នុងបន្ទប់ជួលជនរងគ្រោះ សមត្ថកិច្ចបានរកឃើញ ប៉ាស្ពរ័២ក្បាល (ចាស់) ទូរស័ព្ទ IPhone 6 មួយគ្រឿង កាត ATM ៤សន្លឹក/ សៀវភៅធនាគារ១ក្បាល ការបូបលុយ១ និងលុយដូលារ ៩$ និងសម្ភារៈ​មួយចំនួន និងខោអាវ ហើយ​បានប្រគល់ឲ្យ​ការយាល័យអន្តោប្រវេសន៍ក្រុង រក្សាទុក។

បច្ចុប្បន្នសព ត្រូវបានខាងសមត្ថកិច្ចជំនាញបច្ចេកទេស បានដឹកយកទៅតម្កល់នៅសាលមន្ទីរពេទ្យរុស្សី ដើម្បីប្រគល់ឲ្យខាងស្ថានទូត ៕ស តារា


ចែករំលែក៖