ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ព្រះសង្ឈមួយអង្គបានសុគត់ និងបុរសអ្នករត់ម៉ូឌុបម្នាក់បាន រងរបួសបាក់ជើងឆ្វេង ក្នុងពេល ដែលព្រះសង្ឃ២អង្គ បាននិមន្តតាមម៉ូតូឌុប ចេញទៅបិណ្ឌបាត ហើយត្រូវរថយន្តបុកពីក្រោយក្នុងទិសដៅស្របគ្នា ។
ហេតុការណ៍នេះ បានកើតឡើង នៅ វេលាម៉ោង៨កន្លះព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ លើ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៧.២០៨ ស្ថិតនៅក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
តាមរបាយការណ៍សមត្ថកិច្ចបន្ថែមថា គ្រោះថ្នាក់នេះបង្ក ឡើងដោយរថយន្ត១ គ្រឿងម៉ាកហុីណូពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ៣A ១៥០២ បើកបរដោយឈ្មោះ ស៊ុន ណារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅឃុំ ត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីភ្នំពេញ- ខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយម៉ូតូ១គ្រឿងម៉ាក ហុងដាសេ ១២៥ ឆ្នាំ2014 ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ ១E ១៩៦២ បើកបរដោយឈ្មោះ ផាត រឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យ ១. ឈ្មោះ ផាត រឿន រងរបួសបាក់ជើងឆ្វេង ២. ព្រះសង្ឃ ព្រះនាម ផាត វិចិត្រ ព្រះជន្ម១៧ វស្សា គង់នៅវត្តព្រីងច័ន្ទ ភូមិ/ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមដំណើរលើម៉ូតូ សុគតនៅនឹងកន្លែង ។ ៣. ព្រះសង្ឃព្រះនាម រិទ្ធ រី ព្រះជន្ម១៩ វស្សា គង់នៅវត្តដូចគ្នា មិនមានរងរបួសទេ ។
ក្រោយហេតុការណ៍នេះ អ្នកបើកបររថយន្តត្រូវបាននគរបាល ឃាត់ខ្លួន នាំមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ