ជនជាតិប៉ាឡេស្ទីន៣នាក់ ត្រូវបានកម្លាំងទាហានអ៊ីស្រាអែល បាញ់សម្លាប់ ក្រោយពេល បើកឡានបំបុកទៅលើកកងទ័ពអ៊ីស្រាអែល នៅតំបន់ West bank កាលពីថ្ងៃទី៤ ខែមីនា ។
សកម្មភាពខាងលើ ត្រូវបានគេចាត់ទុកថា ជាការសងសឹកទៅលើកម្លាំងទាហាន អ៊ីស្រាអែលដែលបានបាញ់សម្លាប់ ពលរដ្ឋប៉ាឡេស្ទីន ពេលចូលរួមនៅក្នុងមហាបាតុកម្មប្រឆាំង ទាហានអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលលើកឡើងថា ឧបទ្ទវហេតុវាយប្រហារ ដោយបើករថយន្តបំបុកនោះ ឃាតក២នាក់ត្រូវបាញ់សម្លាប់ ខណៈម្នាក់ទៀតរងរបួសស្រាល ។ទាហានបានបញ្ឈប់រថយន្តរបស់ក្រុមជនប៉ាឡេស្ទីន ហើយត្រូវពួកគេបើកបំបុកតែម្តង ។ គេនៅមិនទាន់ដឹងថា ជនប៉ាឡេស្ទីនទាំងនោះមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមនោះឡើយ ។ ការវាយប្រហារបែបនេះ កើតឡើងនៅ West Bank ចុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ ប៉ុន្តែទោះយ៉ាងណា ករណីបែបនេះ ធ្លាក់ចុះ ពុំសូវកើតឡើងនោះទេ រយៈកាលចុងក្រោយនេះ ។
អ៊ីស្រាអែលបានដណ្តើមកាន់កាន់ដែនដី West Bank ក្នុងឆ្នាំ១៩៦៧ ខណៈដែលសង្គ្រាមមជ្ឈិមបូព៌ាកើតឡើង ។ ប៉ាឡេស្ទីនបង្កើតរដ្ឋមួយនៅទីនោះដែរ និងនៅ Gaza Strip ដែលគ្រប់គ្រងដោយក្រុម ហាមាស់ ដែលចាត់ទុកថា Est Jerusalem ជារដ្ឋធានីពួកគេ ។ កិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីន ដួលរលំក្នុងឆ្នាំ២០១៤ ៕