ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុករះ កង់បីឥណ្ឌាក្រឡាប់របួសធ្ងន់ ស្រាល៣នាក់ និងខូចខាតម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ បើករថយន្តបែន ដឹកដីបុករះពីក្រោយកង់បីឥណ្ឌាបណ្តាលឲ្យក្រឡាប់បុរសជាម្ចាស់រងរបួសធ្ងន់ និង២នាក់ផ្សេងទៀតរងរបួសស្រាល និងខូចខាតម៉ូតូ២គ្រឿង។

ហេតុការណ៍ការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីម៉ោងជិត១០យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ចំណុចភ្លើងស្តុបវត្តនាគវ័ន្ត សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

តាមសម្ដីបុរសម្នាក់ជាបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានបើកម៉ូតូមកឈប់ចាំភ្លើងស្តុបនៅចំណុចកើតហេតុ ភ្លាមនោះក៏មានរថយន្តម៉ាក CHENGLONG ប្រភេទបែនដឹកដីពាក់ស្លាកលេខភ្នំពេញ3D-1632 បានធ្វើដំណើរមកពីក្រោយក្នុងទិសដៅពីលិចទៅកើតស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយរថយន្តបានបុករះម៉ូតូ២គ្រឿងចំពីក្រោយពេញទំហឹម្ចាស់ម៉ូតូបានលោតចេញពីម៉ូតូ រងរបួសស្រាល រថយន្តបានបន្តបុកបង្គោលភ្លើងបាក់មួយដើម និងកង់បីឥណ្ឌាពីក្រោយក្រឡាប់គៀបជាប់របងនៅចញ្ចើមផ្លូវ បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់កង់បីឥណ្ឌារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ។

បន្ទាប់ពីកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានចាប់បុរសម្នាក់ជាអ្នកបើករថយន្តបង្ក ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣ រង់ចាំប្រគល់ឲ្យជំនាញចរាចរ ហើយសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូការខូចខាតទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖