ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមហ៊ុនឯកជន សុំទោសលោកហ៊ុន ម៉ានិត

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមហ៊ុន Seara Sports Systems (Cambodia) ធ្វើលិខិតសុំទោសលោក ហ៊ុន ម៉ានិត កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការប្រើទង្វើមិនសមរម្យនិងកំហុសឆ្គងជាពាក្យសម្ដី ។

លិខិតសុំទោសកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ប្រធានក្រុមហ៊ុន បញ្ជាក់ថា កំហុសឆ្គងនេះ គឺ ពិតជាប្រាសចាកពីសីលធម៌ និង គោលការណ៍ទំនាក់ទំនងជាមួយអតិថិជនរបស់ក្រុមហ៊ុន ។ ឥរិយាបថនិងកាកប្បកិរិយាមិនសមរម្យរបស់បុគ្គលិកចំពោះអតិថិជន គឺ មិនអាចទទួលបាននូវគ្រប់កម្រិតក្នុងក្រុមហ៊ុន ។

ការសុំទោសនេះ បន្ទាប់ពីលោក ហ៊ុន ម៉ានិត បង្ហោះសារមួយជាសាធារណៈ ដូខខាងក្រោម ៖

ខ្ញុំមានការដកពិសោធន៍ថ្មីមួយ ដែលចង់ចែករំលែក អោយបងប្អូន..

ខ្ញុំបានចូលទៅរកឧបករណ៍កីឡានៅឯក្រុមហ៊ុនSeara Sports, Life Fitness ក្រែងរកឧបករណ៍ហាត់ដើម្បីហាត់ស្រកគីឡូ។

ទៅរកមិនបានពេញចិត្តហើយ ត្រូវគេដៀលថាយើងល្ងង់ទៀត គេថាទាល់តែអ្នកឆ្លាត ក្រឡេកមើលទៅឃើញឧបករណ៍របស់គេដឹងថាមួយណាល្អ អ្នកដែលមិនឆ្លាតទេដែលមើលមិនដឹងថាល្អមួយណានោះ។ គេថាមេរបស់គេរកស៊ីជាមួយសុទ្ធតែអ្នកមានមុខមានមាត់។ កន្លែងដែលគេរៀបចំនៅ rosewood hotel មួយទៀតគេរៀបចំនៅឯ កន្លែងកីឡា បន្ទាយ កន្លែងទាំងពីរនេះគឺសុទ្ធតែស្គាល់ច្បាស់ ចឹងបានគេថាមេគេចាប់ដៃជាមួយអ្នកគ្រាន់បើ។

ចុងក្រោយខ្ញុំក៏ចេញពីSeara Sports, Life Fitnessមក បើគេមើលងាយចឹងហើយនោះ ខ្ញុំមិនដឹងថាអ្នកផ្សេងមានអារម្មណ៍ រឺក៏ការដកពិសោធន៍ដូចនេះដែរទេនៅSeara Sports, Life Fitness។ ខ្ញុំបានទៅទិញសម្ភារៈកីឡានៅកន្លែងផ្សេងដែលគេរាក់ទាក់ហើយមិនបានមើលងាយខ្ញុំ។ បើបុគ្គលិកធ្វើរបៀបនេះ ក្រុមហ៊ុននឹងមានបញ្ហាជាមិនខាន៕ចេស្តា


ចែករំលែក៖