ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមេមត់ មានវិធានការចាត់ការតាមច្បាប់ ឬបញ្ជូនទៅតុលាការផ្តន្ទាទោស ករណីផ្តល់ទីតាំងឲ្យមានល្បែងស៊ីសង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មនុស្សប្រមាណ១៥ទៅ២០នាក់ ដែលនិយមលេងនិងអង្គុយមើលជុំវិញហាន់តោអាប៉ោង ត្រូវ បានគេអះអាងថារត់គេចខ្លួនអស់អាលីង បន្សល់ទុកតែវត្ថុតាងម៉ូតូចំនួន៤គ្រឿង ចានសម្រាប់បាញ់មេអាប៉ោង ០១ កម្រាលចាក់អាប៉ោង០១ នៅទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាប ដើម្បីបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកមេមត់ ។

ទីតាំងបើកល្បែងស៊ីសងខាងលើត្រូវបានបង្ក្រាបដោយកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ នៅចំណុចចំការម្រេចខាងត្បូងភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅវេលា ម៉ោង៤រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ។

មន្ត្រីនគរបាលអះអាងថា ទីតាំងខាងលើនេះមានមនុស្សប្រមាណពី១៥ទៅ២០នាក់អង្គុយជុំវិញហាន់តោអាប៉ោង ។ ប៉ុន្តែគ្រាន់តែនគរបាលយើងទៅដល់ ពួកគេនាំគ្នាស្ទុះរត់គេចខ្លួនបាត់អស់ បន្សល់ទុកនូវម៉ូតូ៤គ្រឿង ,១ម៉ាកវ៉េវ (ចាស់)ពណ៌ខ្មៅ , ២.ម៉ាកវេវហ្វូធ័រ ពណ៌ក្រហម , ៣.ម៉ូតូឆាលី ពណ៌ខ្មៅ , ៤.ម៉ូតូកែឆ្នៃ ពណ៌ក្រហម (ចាស់) តែប៉ុណ្ណោះ ។ វត្ថុតាងទាំងនេះរួមមាន ៖ ម៉ូតូ៤គ្រឿង ចានសម្រាប់បាញ់មេអាប៉ោង០១ កម្រាលចាក់អាប៉ោង០១ ត្រូវបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីស្រាវជ្រាវរកម្ចាស់ មកធ្វើការអប់រំ និងចុះកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសង ។

សមត្ថកិច្ចបានសង្កត់ធ្ងន់ថា ម្ចាស់ដីឬម្ចាស់ផ្ទះដែលផ្តល់ទីតាំងឲ្យមានការលេងល្បែងស៊ីសង ត្រូវបញ្ឈប់ជា បន្ទាន់ បើនៅតែបន្តច្បាស់ជាប្រឈមមុខនឹងផ្លូវច្បាប់ ឬត្រូវចាប់បញ្ជូនទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៕ វណ្ណៈ


ចែករំលែក៖