ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីម្នាក់ដួលសន្លប់បាត់បង់ស្មារតី ត្រូវអ្នកស្រុកនាំគ្នាជួសង្គ្រោះ គ្រាដែលអគ្គិភ័យបានឆាបឆេះផ្ទះរបស់គាត់ទំហំ4×6ម៉ែត្រ កាលវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុច៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ស្រ្តីរងគ្រោះមានឈ្មោះ សឿន ណាត់ អាយុ៥៨ឆ្នាំ ត្រូវអ្នកស្រុកជួយសង្គ្រោះទាន់ ចំណែកប្ដីឈ្មោ អ៊ឹម ឆាយ អាយុ៤៨ឆ្នាំ មុខរបជាកសិករ រស់នៅចំណុចកើតហេតុ ។
ប្រភពឲ្យដឹងថា បុរសម្ចាស់ផ្ទះឈ្មោះ អ៊ិន ឆៃ អាយុ៤៨ឆ្នាំ បានប្រាប់ ថា ផ្ទះរបស់គាត់មានទំហំ៤គុណ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី បាតក្រាលក្តារ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះជាម្ចាស់ផ្ទះខាងលើ បានយកភ្លើងទៅដុតចំការអំពៅនៅខាងលិចផ្ទះ បន្ទាប់មកក៏ដើរទៅលេងផ្ទះអ្នកជិតខាង ខណៈ នោះដែរ ខ្យល់បានបក់ពីខាងលិចផ្ទះ បក់អគ្គិភ័យរាលដាលមកផ្ទះគាត់តែម្ដង ។
ពេលអគ្គិភ័យឆាប់ឆេះ អ្នកស្រុកបានត្រឹមតែឈើមើលអគ្គិភ័យតែប៉ុណ្ណោះ ព្រោះនៅតំបន់នោះ កំពុងតែខ្វះខាតទឹកប្រើប្រាស់ ម្យ៉ាងទៀតនៅឆ្ងាយដាច់ស្រយាល ទើបអគ្គិភ័យឆាប់ឆេះអស់គ្មានសល់ ។ នៅក្នុងហេតុការនោះដែរ សម្ភារនៅក្នុងផ្ទះត្រូវអគ្គិភ័យឆេះគ្មានសល់ ប៉ុន្តែមិនទាន់កំណត់ទំហំនៃទឹកប្រាក់ឡើយ ៕ វណ្ណា