ការជួញដូរសត្វព្រៃខុសច្បាប់កើនឡើងខ្ពស់ រយៈពេលចុងក្រោយនេះ ដោយសារតែផលប្រយោជនផ្តល់ខ្លួន ។ ការជួញដូរមានគ្រប់រូបភាព ទាំង សត្វនៅរស់ ងាប់ ភ្លុក … ខ្លះយកទៅធ្វើអាហារ ខ្លះយកទៅធ្វើជាគ្រឿងអាលង្ការជាដើម។ ទឹកប្រាក់ដែលជួញដូរសត្វព្រៃខុសច្បាប់គិតជាទឹកប្រាក់ ប្រមាណ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ។
កន្លងមកថ្មីៗ នៅប្រទេសម៉ាឡេស៊ីចាប់បានការជួញដូរ ស្រកា សត្វ ពង្រួលជាច្រើន ក៏ដូចជា ផ្លុកដំរី ។
នៅពេលនេះដែរ សត្វអណ្តើករស់ ១.៥២៩ ក្បាល ត្រូវបានប៉ូលិសគយប្រចាំនៅអាកាសយានដ្ឋានទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រកឃើញ នៅក្នុងវ៉ាលីសដែលមិនមានម្ចាស់ ។
ប៉ូលិសហ្វីលីពីនបញ្ជាក់ថា ការរកឃើញនេះ គឺកើតឡើងកាលពីថ្ងៃអាទិត្យ ក្នុងជើងហោះហើរ ពីហុងកុង មកកាន់ហ្វីលីពីន ។ អ្នកដំណើរម្នាក់បានភៀសខ្លួនទៅបាត់ ដោយមិនបានយកវ៉ាលីស ទៅជាមួយឡើយ ។ វ៉ាលីសទាំងនេះ ប៉ូលិសរកឃើញ មានបង្កប់ដោយសត្វអណ្តើករស់ គ្រប់ប្រភេទ ដែលឈ្មួញរត់ពន្ធខុសច្បាប់ ឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ទីក្រុងម៉ានីល ។
មន្ត្រីក្នុងតំបន់បញ្ជាក់ថា ហ្វីលីពីនមានច្បាប់តឹងរឹងណាស់ ការកាន់កាប់ ឬការរត់ពន្ធសត្វព្រៃល្មើសច្បាប់ ពេលដែលត្រូវចាប់ខ្លួនបាននោះ ត្រូវប្រឈមមុខជាប់ពន្ធនាគារពី២ឆ្នាំឡើងទៅ និងពិន័យជាប្រាក់ ២០០.០០០ pesos(លុយហ្វីលីពីន) ។
សត្វអណ្តើករស់គ្រប់ប្រភេទទាំង១៥២៩ខាងលើនេះ គិតជាតម្លៃប្រហែល ៤.៥ លាន pesos (ប្រហាក់ប្រហែល ២៣២.៣៥៧ដុល្លារអាមេរិក) ៕