ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ មានអគ្គិភ័យមួយបានឆាបឆេះកុដិព្រះសង្ឃដែលគង់នៅវត្ត ទីបសិប្ពលីវនារាម កោះរកា ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជុំវិញវត្ត ។
នៅក្នុងហេតុការណ៍ឆេះនេះ គេសង្កេតឃើញមានពុទ្ធបរិស័ទ ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះទៅដឹកនាំកងកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៦គ្រឿង អស់ទឹក៩ឡាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយបានគ្រប់គ្រងស្ថានភាពភ្លើងឆេះបានទាន់ពេលវេលាផងដែរ។
តាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុអះអាងថា ការឆេះនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈព្រះសង្ឃដែលកំពុងសឹងក្នុងកុដិនោះផងដែរ ៕ វណ្ណៈ