ខេត្តកំពង់ធំ៖ សមត្ថកិច្ចបានឲ្យដឹងថាកាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី៥ មីនា ឆ្នាំ ២០១៩ បានទួទលព័ត៌មានថា មានមនុស្សស្រវឹងស្រា ចុះងូតទឹកស្ទឹងស្ទោង លង់ស្លាប់ ស្ថិតក្នងភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ។
សពឈ្មោះ បៃ វុទ្ធី ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ (គ្មានមុខរបរ និង រស់នៅតែម្នាក់ឯង) ។
តាមការបញ្ជាក់របស់ឈ្មោះឈួន វុត្ថា ភេទប្រុស អាយុ 53ឆ្នាំ ជាបងបង្កើតរបស់សព បានបញ្ជាក់ថា ប្អូនរបស់ខ្លួនគ្មានមុខរបរអ្វីទេ គឺរស់ដោយសារបងប្អូនជួយចិញ្ចឹម ហើយក៏ជាមនុស្សស្រវឹងស្រាជាប្រចាំគ្មានលោះថ្ងៃឡើយ លុះនៅថ្ងៃទី៥ មីនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៥និង៣០នាទី ខ្លួនបានឃើញប្អូន ចុះទៅងូតទឹកក្នុងស្ទឹងដូច សព្វមួយដង តែពុំបានចាប់អារម្មណ៍អ្វីឡើយ រហូត ដល់ម៉ោងប្រហែល១៦ ទើបដឹងថាប្អូនរបស់ខ្លួនលង់ទឹកស្លាប់នៅក្នុងទឹកស្ទឹង និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលតែម្ដង ។
សមត្ថកិច្ចបានបន្ដថា ក្រោយពីការពិនិត្យកន្លែងកើតហេតុ និងលើដងខ្លួនសព ពុំមានស្លាកស្នាមអ្វីឡើយ រួចក៏សន្និដ្ឋានពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគលសពឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី