ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់នៅនឹងកន្លែង គ្រាដែលបើកម៉ូតូបុកគោយន្តពីក្រោយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាង អ្នកបើកម៉ូតូម្នាក់ បុកគោយន្តពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ លេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចបង្គោលខ្សែ ភ្លើងលេខ០៦២២-០៦២៣ ស្ថិតនៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក អធិការនគរបាលស្រុក ព្រះនេត្រព្រះមាស ប្ញទ្ធី បានឲ្យដឹងថា៖ ជនរងគ្រោះអ្នកបើកបរ ម៉ូតូដែលស្លាប់ ឈ្មោះឡោ សំភើស ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រឡោកជើង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកបញ្ជាក់ថា ៖ មុនកើតហេតុមាន គោយន្តកន្រ្តៃ មួយគ្រឿងម៉ាកគូបូតា អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ បើកបរមកពីទិសខាង កើត ទៅទិសខាងលិច ពេលមកដល់កន្លែង កើតហេតុខាងលើ ដោយគោយន្តគ្មានភ្លើង បំភ្លីក្រោយ ក៍ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៦ បិតតែម ឆ្នាំ២០១៤ គ្មាន ពាក់ផ្លាកលេខ ដែល បើកបរដោយ ឈ្មោះឡោ សំភើស ក្នុងទិសដៅពីខាងកើត ទៅទិសខាងលិច ក្នុងទិសដៅស្របគ្នា ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកគោយន្តកន្រ្តៃ ចំពីក្រោយ ពេញមួយទំហ៉ឹងកើតបណ្តាលឲ្យអ្នកបើកម៉ូតូ បោកក្បាលទៅនឹងទ្រុងគោយន្ត បែកមុខស្លាប់ភ្លាមៗ មួយរំពេច ចំណែក អ្នកបើកគោយន្ត បានបើកចេញពីកន្លែងកើតហេតុ ប្រហែល១,១០០ ម៉ែត្រ ទុកគោយន្តចោលនៅខាងជើងផ្លូវ ហើយរត់គេខ្លួនបាត់។បច្ចុប្បន្ន វត្ថុតាង ត្រូវកម្លាំងនគរបាលជំនាញ យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការស្រាវ រកម្ចាស់គោយន្តមកដោះស្រាវតាមនិតិវិធីច្បាប់ ។ សបជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖