ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយរថយន្តហ៊ីយាន់ដាយ ដឹកជ្រូក ចេញពីខេត្តស្ទឹងត្រែង មកជាប់អន្ទាក់មេព្រៃស្រុករវៀង ខេត្តព្រះវិហារ ឆែកឆេរឃើញឈើ ជិត៣ម៉ែត្រគូប

ចែករំលែក៖

ខេត្តស្ទឺងត្រែង៖ រថយន្តម៉ាកហ៊ីយ៉ានដាយ១គ្រឿងដឹកជ្រូក បែរជាលួចបង្កប់ឈើនៅក្នុងបាតរថយន្ត ៣ថ្នាក់ មានរហូតទៅដល់ជិត៣ម៉ែត្រគូប ជាប្រភេទឈើគ្រឿងផ្ទះ៥×១៥×៨ម៉ែត្រ ។ ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ឋិតក្នុងភូមិរំចេក ឃុំរម្យនី ស្រុកជ័យសែន ខេត្តព្រះវិហារ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនមានការបង្ក្រាបរថយន្តខាងលើ ដោយមានការចង្អុលបង្ហាញពីចំណុចគោលដៅខាងលើមក ទើបកម្លាំងជំនាញពួន ស្ទាក់ដេញប្រមាញ់ ស្ទាក់ឃាត់ជាប់ រួចនាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ។

ប្រភពដដែលបានបញ្ជាក់ថាៈ មុនឈានចូលដល់ការបង្ក្រាប និងនាំមករដ្ឋបាលព្រៃឈើនោះ មានការជជែកគ្នាជាមួយកម្លាំងជំនាញ យ៉ាងតឹងសសៃក ព្រោះម្ចាស់ឈើ និងរថយន្តមិនសហការ ជាមួយកម្លាំងជំនាញ ប្រហែលជាគេអាងស្បែក ព្រោះខណៈនោះម្ចាស់ឈើ និងរថយន្តតែមួយ ពាក់អាវកងកម្លាំងសមត្ថកិច្ច ទើបគេព្រហើន មិនញញើតខ្លាចច្បាប់ និងជំនាញដែលខ្លួនកំពុងតែ រកស៊ីជួញដូរឈើខុសច្បាប់។

លោកស៊ុំ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បាននិយាយថា ឈើទាំងអស់ ៤៥ កន្ទុយ×៥ហ៊×១៥ហ៊×៨ម៉=២ម៉ែត្រគូប៧ផ្លាន គេរៀបជារបៀបក្តារក្រាលសម្រាប់ដឹកជ្រូកធម្មតា ទៅមកធម្មតា ធ្វើឲ្យយើង មិនងាយចាប់អារម្មរណ៍ថា មានការដឹកជញ្ជូនឈើនោះទេ ចំណែកម្ចាស់ឈើនោះ លោកថា មិនមានពាក់ព័ន្ធទោសព្រហ្មទណ្ឌទេ ចំណែកឈ្លោះប្រកែកគ្នា ដោយសារគេរឹងទទឹង មិនចង់ហការជាមួយសមត្ថកិច្ច គាត់នេះ ជារឿងបទល្មើស វាតែងតែ ច្រងែងច្រងាងអីចឹងហើយ ។

លោកបញ្ជាក់ថា មេឈ្មួញរូបនេះ ជាមុខសញ្ញាចាស់វស្សាយូរណាស់មកហើយ មិនតិចឆ្នាំជាងនោះទេ ដែលលោកតាមដាន មកយូរហើយ ទើបតែពេលនេះ មន្ត្រីលោកតាមប្រមាញ់ស្ទាក់បង្ក្រាបបាន បច្ចប្បន្នលោកកំពុង កសាងសំណុំរឿងរាយ ការណ៍ជូនថ្នាក់លើ ចំណែករថយន្តរក្សា ទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរបស់លោកផ្ទាល់ ទុករង់ចាំម្ចាស់មកចូល ខ្លួនមកដោះស្រាយ និងបង់ពិន័យទៅ តាមច្បាប់កំណត់ ។

គួររំលឹកថា រថយន្តដឹក ជ្រូកកែឆ្នៃបង្កប់ឈើ បិទបាំងសមត្ថកិច្ច នេះ ហើយក៏មិនមែនទើប កើតមានទេ ដែលលួចដឹកចេញពីក្នុង ភូមិឆ្វាំង ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងយើង នេះ ដែលលួចដឹកធ្វើសកម្ម ក្នុងរូបភាពនេះ ។

ក្នុងខណៈពេលច្បាប់ រិតបណ្តឹងឈ្មួញ បានដៃធ្វើគ្រប់រូបភាព ដូចធ្វើជារូបភាពដូច ខាងលើ ដូចជាបង្កប់ដំឡូងពីលើ ឈើពីក្រោម រូបភាពឈើថ្មីធ្វើឲ្យចាស់ ងាយស្រូលដោះស្រាយ ជាមួយសមត្ថកិច្ច ធ្វើរូបភាពបែបនេះជា ឈើគ្រឿងផ្ទះ ។

ចំណែកឈើប្រណីតវិញ ឈប់ដាក់ឡានចេញក្រៅ សំញ៉ែងទៀតហើយ ឥឡូវប្តូររូបភាពដាក់ស្មើ កញ្ចក់បិទជិតគូទ មានបិទកញ្ចក់ខ្មៅ ឬក៏បិទវាំងននជិត ហើយខ្លះទៀត ដាក់ទ្វារបង្អួចពីលើ ឈើឆៅពីក្រោមក៏មានដែរ ក្នុងរូបភាពបែបនេះមានតែសមត្ថកិច្ចទេទើបដឹង ក្នុងរឿងនេះច្បាស់ ជាពិសេសនគបាលចរារណ៍ ដែលលោកឈជើងតាមដងផ្លូវ ពេលត្រូវគ្នាជាមួយឈ្មួញ បើកឲ្យទៅយ៉ាងរលូន ហើយឆ្លើយប្រាប់អ្នកសារព៍ត៌មានយើងថាៈ បើឃាត់មានតែឲ្យឈរពាំងឡានកណ្តាលផ្លូវ ឲ្យឡានបុកងាប់ទៅអី បើឡានបុកងាប់ តើបានន៎ណា ទទួលខុសត្រូវក្នុងរឿង នេះ ៕ មាស សុផាត


ចែករំលែក៖