ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនលោកតាវ័យចំណាស់ម្នាក់ ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីសុរិយោដីដើរគោះលុយប្រជាពលរដ្ច

ចែករំលែក៖

ភ្នំពេញ៖ អ្នកភូមិសំរោងក្រោមឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍សំរោងក្រោម ពេលកំពុងដើរគោះយកលុយអ្នកភូមិ ថ្លៃសេវាសាងសង់ផ្ទះ ។

ហេតុការណ៍ឃាត់ខ្លួនលោកតាខាងលើនេះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាលោកតាខាងលើនេះមានឈ្មោះតាយអេងអាយុ៧៥ឆ្នាំស្នាក់នៅភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានពី សមត្ថកិច្ចបានបង្ហើប ឲ្យដឹងថា មូលហេតុដែល ប្រជាពលរដ្ឋធ្វើការឃាត់ ខ្លួនរូបគាត់គឺដោយសារ បុគ្គលខាងលើនេះ ពាក់ឯកសណ្ឋានជាមន្ត្រី សុរិយោដីបន្លំខ្លួនដើរ ជំរិតទារប្រាក់ពីអ្នកភូមិ សំរោងក្រោម ថ្លៃសេវាសាងសង់សំណង់ដោយពលរដ្ឋនៅទីនោះ មានខ្សែស្រឡាយធ្វើការ នៅខាងមន្ទីរសុរិយោដី ទើបឆែករកឈ្មោះ លោកតាខាងលើនេះ គ្មាន នៅក្នុងក្របខណ្ឌសុរិយោដី ទើបពួកអ្នកភូមិនាំគ្នា ឃាត់ខ្លួនគាត់ប្រគល់ឲ្យ ប៉ូលិសប៉ុស្តិ៍សំរោងក្រោម យកទៅសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចលោកតាវ័យចំណាស់ខាង លើបានសារភាពថា រូប គាត់ពុំមែនជាមន្ត្រី សុរិយោដីនោះទេ តែមូលហេតុដែលរូបគាត់ប្រព្រឹត្តអំពើបែបនេះ គឺដោយសារតែជីវភាព គ្រួសាររបស់គាត់ខ្វះខាតហើយមានជំងឺទឹកនោមផ្អែមផងនោះ ទើបសម្រេចចិត្តធ្វើបែបនេះ ដើម្បីបានលុយកាក់ខ្លះ យកទៅព្យាលបាលជំងឺ ប្រចាំកាយរបស់គាត់ ។

បច្ចប្បន្នលោកតាវ័យ ចំណាស់ខាងលើនេះត្រូវ បានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌពោធិសែន ជ័យចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖