ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ជំរុញឲ្យបងប្អូននារីខិតខំបង្កើនសមត្ថភាព ដើម្បីទទួលបានទំនុកចិត្តពីការងារ

ចែករំលែក៖

ភ្នំពេញ៖ បងប្អូននារីប្រមាណ២៦០នាក់ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ បានជួប ជុំគ្នា ក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨មិនាក្រោមប្រធានបទ លើកកំពស់សមភាពយេនឌរ័ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានប្រារព្ធធ្វើនៅថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៦ មីនា ឆ្នាំ២០១៩ ។

ជាមួយនឹងការអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុងឧិកាសអបអរសាទរខួបលើកទី១០៨នៃទីវាអន្តរជាតិនារី៨មិនានេះ លោក ឃួង​ស្រេង បានបញ្ជាក់ថា៖ ប្រធានបទ លើកកំពស់សមភាពយេនឌរ័ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស មានគោល បំណងបន្តអនុវត្តគោលនយោបាយសមភាពយេនឌរ័ និងការគាំពារសង្គមដែលជាចក្ខុវិស័យសំរាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួមក្នុងការសំរេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្សហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកំពស់យេនឌរ័ ការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី និងការគាំពារសង្គមគឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត។នេះបង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់គាំពារ ថែរក្សាលើកទឹកចិត្តនិងផ្តល់តំលៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូននារីដែលជាដៃគូមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍន៍ជាតិមាតុភូមិគ្រប់សម័យកាល។

លោក ឃួង ស្រេង បានលើកទឹកចិត្តបងប្អូននារី ត្រូវតែយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង និងសមត្ថភាពដើម្បីចូលរួមការងារជាមួយបុរសដោយស្មើភាព។ បច្ចុប្បន្ននេះ ស្ត្រីនៅតែជាដៃគូមិនអាចខ្វះបានជាមួយបុរសក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ជាតិមាតុភូមិដែលបានស្តែងឡើងតាមរយះសមត្ថភាពដឹកនាំនៅតាមបណ្តាស្ថាប័ន,ក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិអង្គភាពរដ្ឋ និងឯកជនជាពិសេសក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនិងកាកបាទក្រហមកម្ពុជា។នារីជាមេផ្ទះគឺបងប្អូនអាចដឹងកិច្ចការផ្ទះច្រើនជាងនរណាទាំងអស់ទាំងរៀបចំផ្ទះ,រៀបចំម្ហូបអាហារសំរាប់គ្រួសារកូន និងប្តីជាដើម សូម្បីរឿងសំរាមក៏បងប្អូននារីចេះវិចខ្ចប់ និងទុកដាក់បានល្អដែរ។បងប្អូននារីក៏ជាអ្នកម្តាយអប់រំកូនចៅតាមបែបអហឹង្សាបានល្អជាងប្តីផងដែរ។ជាមួយនឹងការជូនបាច់ផ្កាដល់ថ្នាក់ដឹកនាំជានារីដើម្បីសំដែងការគោរពស្រឡាញ់ នោះ រដ្ឋបាលរាចធានីភ្នំពេញក៏បានផ្តល់ការដូជាប្រាក់ដល់បងប្អូននារីទាំង២៦០នាក់ក្នុងម្នាក់ចំនួន៣០ម៉ឺនរៀលផងដែរ៕ សំរិត


ចែករំលែក៖