ភ្នំពេញ ៖ គណៈបញ្ជាការឯកភាព ខណ្ឌសែនសុខឆ្មក់ចូល ទៅបង្រ្កាបទីតាំងណេត បង្កប់ល្បែងស៊ីសងតាម ប្រពន្ធ័អនឡាញ សង្ស័យចរចាគ្នាមិនត្រូវរ៉ូវខណៈមានទីតាំងផ្សេង ជាច្រើនកន្លែងទៀត កំពុងបើកលេងយ៉ាង រលូននៅមូលដ្ឋានទឹកដី ខណ្ឌសែនសុខ ។
ប្រត្តិបត្តិការឆ្មក់ចូលទៅបង្រ្កាបទីតាំងណេតខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផផ្លូវ៣៧១ ជាប់នឹងផ្ទះលោកមេភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេការនិងអ្នកញៀនល្បែងប្រុសស្រី៦នាក់(ស្រី១នាក់)
ដកហូតសម្ភារកុំព្យួទ័រ ចំនួន១៥គ្រឿង និងម៉ូតូ៥ គ្រឿង និងបានចេញលិខិត បិទទីតាំងខាងលើនេះ ជាបណ្តោះអាសន្ន ។
ក្រោយពីប្រត្តិបត្តិការរួច សមត្ថកិច្ចបានបញ្ជូន វត្ថុតាង រួមនឹងមនុស្សប្រុសស្រី៦ នាក់ទៅកាន់ទីបញ្ជាការអាវុធហត្ថខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី ៕ តុង សីហា