ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងផ្នែកចរាចរណ៍សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃាត់ ម៉ូតូចំនួន ២៩គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកចរាចរណ៍សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃាត់ ម៉ូតូចំនួន ២៩គ្រឿង ដែលខុសលក្ខណៈបច្ចេកទេស កាលពីនៅថ្ងៃទី៦មីនា ឆ្នាំ២០១៩ វេលាម៉ោង ០៧និង០០នាទី ដល់ម៉ោង ១៧និង០០នាទី នៅចំណុចផ្លូវ១០១៩ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌសែនសុខម៉ូតូ ដែលឃាត់បានសរុបចំនួន ២៩គ្រឿង ខុសលក្ខណៈបច្ចេកទេសដូចជា៖ ម៉ូតូអត់មួក ១៦គ្រឿង, ម៉ូតូអត់កញ្ចក់៥គ្រឿង, ម៉ូតូកែច្នៃ២គ្រឿង, ម៉ូតូអត់លេខ២គ្រឿង ។

ក្នុងនោះក៏បានឃាត់អ្នកបើកបររថយន្តធំ ដែលអ្នកបើកបរអត់ពាក់ខ្សែក្រវាត់១គ្រឿង រថយន្តធំគ្មានប័ណ្ណសម្គាល់ត្រឹមត្រូវ១គ្រឿង និងរថយន្តដឹកសំពីងសំពោង២គ្រឿង ហើយបច្ចុប្បន្នសមត្ថកិច្ចយកមក រក្សាទុកនៅអធិការខណ្ឌដើម្បីផាកពិន័យតាមផ្លូវច្បាប់៕ តុង សីហា


ចែករំលែក៖