ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ រួមមន្ត្រីជំនាញមន្ទីរឧស្សាហកម្ម និងសប្បកម្ម រាជធានីភ្នំពេញ និងមន្ទីរបរិស្ថានកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ បានបន្តចុះត្រួតពិនិត្យ សិប្បកម្មផលិតទឹកកក TOP ICE បន្ទាប់ពីធ្លាយសាយភាយ អាម៉ូញ៉ាក់ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរចុះផ្អាកទាំងយប់ ។
សិប្បកម្មផលិតទឹកកកដើម និងទឹកកកអនាម័យ TOP ICE ស្ថិតនៅចំណុចសិប្បកម្មផលិតទឹកកស្ថិតនៅតាមផ្លូវលេខ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមមន្ត្រីជំនាញបានឲ្យដឹងថា សិប្បកម្មនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ នៅក្នុងការធ្លាយសាយភាយជាតិអាម៉ូញ៉ាក់នេះ គីបណ្តាលមកពីការផ្លាកប្តូរកុំប្រេស័រ មានផ្ទុកឧស្ម័ន អាម៉ូញ៉ាក់ ផ្នែកបំពង់កុំប្រេស័រមិនមែនធ្លាយមកពីបំពង់ចាស់នោះទេ ។ ការធ្លាយសល់តិចតួចក្នុងបំពង់ដែលផ្លាស់ប្តូចេញក្នុងបរិវេណប្រមាណ១០លីត្រប៉ុណ្ណោះ ។
ខណៈនោះមន្រ្តីជំនាញក៏បានណែនាំឲ្យម្ចាស់យកចិត្តទុកដាក់ឲ្យបានខ្ពស់ជៀសវាងប៉ះពាល់ដល់អ្នកជិតខាង និងបុគ្គលិកកម្មករដែលបម្រើការ ។ ត្រូវមានសម្ភារះសម្រាប់ការពារនៅពេលកើតមានហានីភ័យកើតឡើងក្នុប្រការណាមួយ និងឧបករណ៍ជួយបង្វែបំភាយឧស្ម័នដើម្បីកុំឲ្យប៉ះពាល់ដល់ជីវិតមនុស្ស ។ បន្ទាប់ពីត្រួតពីនិត្យមានច្បាស់ និងពុំប៉ះពាល់ធ្ងន់ធ្ងរគណះកម្មការចម្រុះក៏បានអនុញ្ញាត ឲ្យដំណើរការអាជីវកម្មឡើងវិញ ។
គួរបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី០៦ ខែមីនា សិប្បកម្មផលិតទឹកTOP ICEបានធ្លាយសាយភាយជាតិអាម៉ូញ៉ាក់បង្កឲ្យប៉ះពាល់ដល់អ្នករស់នៅជិតខាងហើយនាំគ្នាប្តឹងអាជ្ញាធរចុះទៅបិតកាលពីវេលាម៉ោងប្រមាណ៧យប់ ។ បន្ទាប់ពីបិបានមួយយប់អាជ្ញាធរ និងមន្ត្រីជំនាញបានឲ្យដំណើរឡើងវិញ ៕ តុង សីហា