ព័ត៌មានទាន់ហេតុការណ៍៖

រំលោភសេពសន្ថវ:លើអនីតិជន រំលងបានមួយថ្ងៃ ជាប់អន្ទាក់ប៉ូលិស

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ ខ្លួនពីបទ រំលោភសេពសន្ថវ: លើអនីតិជន អាយុ៦ឆ្នាំម្នាក់ នៅចំណុចភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

ការចុះឃាត់ខ្លួនជន សង្សយ័សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង បានធ្វើឡើងនៅវេលាម៉ោង១០.០០នាទី ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីទទួលពាក្យ បណ្តឹងឪពុកជនរងគ្រោះភ្លាមៗបានចុះទៅដល់ កន្លែងក់កើតហេតុ ដោយមានការចង្អុល បង្ហាញ ពីលោកជា ពេជ្រ ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ត ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សល់ បីញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចារាយ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ បានធ្វើសក្មភាព រំលោភសេពសន្ថវ: លើអនីតិជននៅវេលាម៉ោង១២.០០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ។

ជនសង្ស័យក្រោយពីបានឃាត់ខ្លួន សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ជីវន្ត័


ចែករំលែក៖