ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយុវជន ខ៤ នាំយកអំណោយសម្តេចតេជោ ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រធានកិត្តិយសក្រុមយុវ ជន ខ៤ និង លោកនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បណ្ឌិ ត ណុប រតនា ទីប្រឹក្សាក្រុមយុវជន ខ៤នាព្រឹកថ្ងៃសៅរ៍ ០៤កើ ត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ទី០៩ ខែមីនា ឆ្នាំ២០១៩លោកសៀង សុទ្ធី ប្រធានសាខា ខេត្ត កណ្តាលក្រុមយុវជន ខ៤ ព្រមទាំងសហការី បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិ ត ប៊ុន រ៉ានី-ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ០៥ គ្រួសារ ស្ថិតក្នុងភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោក សៀង សុទ្ធី ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត និង នាយឧត្តមសេ នីយ៍សាស្រ្តាចារ្យបណ្ឌិត ។

លោករៀបរាប់ថា ថ្វីត្បិតតែអំណោយទាំងអស់នេះ វាបន្តិចបន្តួចក៏ពិតមែន តែវាឆ្លុះបញ្ចាំងឲ្យឃើញថា ជាការគិតគូ និងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ថ្នាក់ ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។

លោកបន្ថែមថាសូមកុំឲ្យ លោកយាយ លោកតា បងប្អូន កម្មករ កម្មការិនី និង យុវជន ទាំងអស់ជឿតាមការញ៉ុះញ៉ុង លាបពណ៌ បំភ្លៃ បំភ្លើសព័ត៌មាន របស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលតែងតែបង្កបញ្ហាមិនចេះចប់ ។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យជឿជាក់ និងទុកចិត្ត លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រោះមានតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែមួយគត់ដែលអាចរកសុខសន្តិភាពមកជូនជាតិ និងមាតុភូមិកម្ពុជាយើងបាន ដូចសព្វថ្ងៃនេះ ៕សុខដុម


ចែករំលែក៖