ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាមុខសញ្ញាពាក់ព័ន្ធ ករណីចោរកម្ម លួចម៉ូតូ និងទទួលផលចោរកម្ម នៅក្រុងច្បារមន ត្រូវបានជំនាញព្រហ្មទណ្ឌក្រុងច្បារមន បានចុះសហការបង្រ្កាបមុខសញ្ញានៅខេត្ដកណ្ដាល និងកំពង់ឆ្នាំង។
ជនសង្ស័យពាក់ព័ន្ធមុខសញ្ញាម្នាក់ ពីបទ ចោរកម្មលួចម៉ូតូរបនេះប្រព្រឹត្តកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រួចគេចខ្លួនបាត់ក្រោយប្រតិបត្តិការចុះស្រាវ ជ្រាវនិងមានកិច្ចសហការពីដើមបណ្ដឹង”ឈ្មោះពៅ ភាព ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន មុខរបរ ជាងផ្សាដែក មុខសញ្ញា គឺជាកូនជាងរបស់ខ្លួនឈ្មោះកូវ សាវ៉េត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង បានលួចយកម៉ូតូរបស់ខ្លួន ម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខដែលទុកនៅពីមុខផ្ទះរួចរត់គេចខ្លួនបាត់។
ដោយមានការចង្អលណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកស្រី ចាតសូរ រស្មី ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ជំនាញបានចុះសហការជាមួយកម្លាំងជំនាញយុត្តិធម៌ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្សយបាននៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
យោងតាមចម្លើយរបស់ឈ្មោះកូវ សាវ៉េត កម្លាំង ជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត ឈ្មោះយិន ភ័ក្រ្ត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ដកហូតវត្ថុតាងម៉ូតូ ០១ គ្រឿង ម៉ាក វ៉េវអាល់ហ្វា ស៊េរីឆ្នាំ ២០១៩ (ទទួលផលចោរកម្ម) ។
បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ