ខេត្តព្រះសីហនុ៖ ករណីបុរសកម្មករសំណង់ម្នាក់អង្គុយស្លាប់នៅក្បែររបងផ្ទះប្រជាពលរដ្ឋ របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា សាកសពបុរសរូបនេះ គេប្រទះឃើញនៅវេលាម៉ោង៦កន្លះព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅខាងក្រោយសកលវិទ្យាល័យខ្មែរបច្ចេកវិទ្យា ស្ថិតនៅក្រុម១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ សាកសពឈ្មោះ សឿង សាត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ បញ្ជាក់ថា សាកសពស្លាប់ដោយសារជំងឺគាំងបេះដូង ។
បច្ចុប្បន្នសាកសព កម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ ឆ្លាម សមុទ្រ