ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៣និ២០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារយុវជនម្នាក់ ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល ។ ហេតុការណ៍នេះបានកើតឡើងនៅ ផ្លូវបំបែកភ្នំក្រោម ស្ថិតនៅ ភូមិ ចុងស្រុក សង្កាត់សៀមរាប ក្រុងសៀមរាប ។

ប្រជាការពារភូមិបានឲ្យដឹងថា ជនរងគ្រោះ មិនទានស្គាល់អត្តសញ្ញាណ អាយុ ប្រហែល៣០ឆ្នាំ រស់នៅភូមិនៅ ភូមិ ចុងស្រុក សង្កាត់សៀមរាប ក្រុងសៀមរាប ។ ប្រជាការពារភូមិបានបានបន្ដថា ផ្លូវបំបែកកន្លែងនេះ ធ្លាប់មានមនុស្សជាច្រើនដួលបោកក្បាលរងរបួសធ្ងន់ជាបន្ដបន្ទាប់ តែមិនឃើញមានចំណាត់ការពីអាជ្ញាធរនៅទីនេះនោះទេ ទុកឲ្យមានគ្រោះថ្នាក់ជាបន្ដបន្ទាប់ ។

ជនរងគ្រោះត្រូវបានរថយន្ដពេទ្យដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖