ខេត្តរតនគិរី៖ រថយន្តមួយគ្រឿង បើកបរមានល្បឿន យ៉ាងលឿនរេចង្កូតជ្រុលធ្លាក់ខុសផ្លូវចុះចូល ក្នុងជ្រោះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបាក់បង្គោលរបាំង ផ្លូវកោងចំនួនបីដើមតែមិនមានគ្រោះថ្នាក់ដល់ អាយុជីវិតឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍បង្កឡើងដោយខ្លួនឯងបានកើតឡើងនៅវេលាម៉ោង៤និង៥២នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិ លេខ៧៨A ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពពីកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្តខាងលើបើកបរទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន មកដល់ត្រង់ចំណុចកើត ហេតុស្ថានភាពផ្លូវកោង ផងបានរេចង្កូចទៅខាងឆ្វេងដៃធ្លាក់ចូលជ្រោះ តែម្តង ។
តាមការសន្និដ្ធានពី អ្នកបើកបររថយន្តអាច ងងុយដេក ឬក៏ស្រវឹងស្រាផងដែរ ទើបបង្កឲ្យរេចង្កូតធ្លាក់ ផ្លូវក្រឡាប់ពីរ បីត្រឡប់ទៅក្នុងជ្រោះ បែបនេះ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កគ្រោះនោះ ម៉ាក NAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-6900 ម្ចាស់រថយន្តមិនបាន បង្ហាញអត្តដញ្ញណនោះ ទេតែគេស្គាល់ជាថៅកែ ឃ្លាំងប្រមូល ទិញ និងស្តុកដំឡូងមី មានទីលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ ពុំមានរងរបួសអ្វីឡើយ ។
ក្រោយកើតហេតុអាវុធ ហត្ថក្រុងចុះមកសម្រួល ចរាចរណ៍ និងហៅរថយន្តមក ស្ទូចយកទៅដាក់កន្លែង ជួសជុល ប៉ុន្តែមិនទាន់ដឹងថា ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីនិងចាត់វិធានការបែបណា ចំពោះបង្គោលរបាំងផ្លូវ ទាំងបីរបស់រដ្ឋដែលរង ការខូចខាតខាងលើនោះដែរ ៕ ជីវន្ត័