ខេត្តរតនគិរី៖ គោយន្តឆ្នៃដឹកគ្រឿងចក្រឃូងអណ្តូងមួយគ្រឿង បែកកង់រេចង្កូតធ្លាក់ផ្លូវក្រឡាប់បះជើងឡើងលើដោយខ្លួនឯង រងការូចខាតយ៉ាងដំណំ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ និងស្រាលចំនួន៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍រថយន្តខួង អណ្តូងក្រឡាប់ដោយខ្លួនឯងនោះ បានកើតឡើងនៅ វេលាម៉ោង២១និង៣០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុច (គ៦០) លើផ្លូវជាតិលេខ៧៨ ស្ថិត ក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ។
ប្រភពបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះបង្កឡើងដោយ រថយន្តកែឆ្នៃដឹកគ្រឿង ចក្រខួងអណ្តូង បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ និងស្រាល ។
ទី១. អ្នកបើកបរឈ្មោះ ជិន ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំដែក ឃុំ រមន្នី ស្រុករវៀង ខេត្តព្រះវិហា រងរបួសស្រាល ។
ទី២.ឈ្មោះ ឡ យ៉ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិនជាមេការ រងរបួសធ្ងន់ ។
ទី៣.ឈ្មោះ តាន់ សុីណាត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ត្រពាំង ល្អក់ ឃុំរុំទុំ ស្រុករវៀង ខេត្តព្រះវិហារ មុខរបរកម្មករ រងរបួសស្រាល ។
ទី៤. ឈ្មោះ ព្រូញ ភេទប្រុស អា២២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ ជាមួយគ្នារងរបួសធ្ងន់ ។
ទី៥.ឈ្មោះ ថន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរជាកម្មករ របស់ចិន រងបួសធ្ងន់ ។
ប្រភពថា មុនពេលកើហេតុ រថយន្តខាងលើនេះ បានដឹកគ្រឿងចក្រឃួង អណ្តូងមកពីស្រុកអណ្តូងមាស ឆ្ពោះទៅខេត្តព្រះវិហារ ពេលដល់កន្លែងកើត ហេតុរថយន្តបែកកង់ ក្រោយហើយរេចង្កូត ធ្លាក់ផ្លូវក្រឡាប់បះជើងឡើងលើតែម្តង ។
បន្ទាប់ពីកើតហេតុ កម្លាំងជំនាញ បានចុះទៅដល់កន្លែង កើតហេតុ និងបានបញ្ជួនជន រងគ្រោះទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ហើយបានរក្សាវត្ថុតាំង នៅ និងកន្លែងកើតហេតុ រួចធ្វើកំណត់ហេតុចាត់ការ តាមនីតិវិធី ចរាចរណ៍តាមក្រោយ ៕ ជីវន្ត័